ធំៗអស់ហើយ កុំលេងសើចជាមួយនឹងមនោសញ្ចេតនា កុំយកស្នេហាធ្វើជាល្បែងលេងសើច

//s4.kh1.co/9d/9dad1d984fa27d6378dc73313c2c52ec3e7214a7.jpg
ប្រលោមលោក & អប់រំ

 ១៦-វិច្ឆិកា-២០១៩ ១ល្ងាច · ៤ ឆ្នាំមុន

ជាការពិត មនុស្សធំដឹងក្ដី ជាយុវវ័យ ត្រូវតែមានស្នេហា ត្រូវតែមានដៃគូជីវិត តែទោះជាយ៉ាងណា ត្រូវដឹងថា យើងធំៗអស់ហើយ កុំយកស្នេហាមកលេងសើច កុំលលេងជាមួយនឹងមនោសញ្ចេតនា បើមិនច្បាស់លាស់ជាមួយអ្នកណាទេ កុំយកគេមកធ្វើជាកង់សាកួរ ឬធ្វើជាតួជំនួស កំដរអារម្មណ៍ កុំចូលក្នុងជីវិតអ្នកណា ហើយក៏កុំឱ្យអ្នកណាចេញចូលក្នុងជីវិតយើងបានតាមចិត្តតាមអារម្មណ៍ ទាំងមិនទាន់ប្រាកដចិត្តក្នុងរឿងទំនាក់ទំនងស្នេហា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ធំៗអស់ហើយ គួរធ្វើខ្លួនឱ្យមានតម្លៃ ធ្វើរឿងដែលមានន័យ​ ចំណាយពេលឱ្យមានប្រយោជន៍ មានរឿងច្រើនណាស់ដែលយើងត្រូវធ្វើ មិនមែនយកពេលវេលា ឬចំណាយចិត្តទៅគិតជាមួយនឹងរឿងស្នេហាដែលមិនប្រាកដប្រជានោះឡើយ បើមិនច្បាស់លាស់ជាមួយអ្នកណាទេ កុំចំណាយពេលចំណាយចិត្តអី ព្រោះវាខាតពេលដែលត្រូវធ្វើការដែលមានតម្លៃ។

រូបតំណាង
រូបតំណាង

ពេលខ្លះ ការដែលទាក់ទងអ្នកណា ការលែបខាយ វាពិតជាសប្បាយមែន តែវាជាទោសនៃមនោសញ្ចេតនា ថ្ងៃនេះសប្បាយ តែថ្ងៃណាមួយអ្នកនឹងជាប់កម្មពៀរ ព្រោះតែការលេងសើច ព្រោះតែការយកអារម្មណ៍មនុស្សម្នាក់មកបំផ្លាញលេង។ ត្រូវចាំថា មនុស្សធំដឹងក្ដី គេឱ្យតម្លៃដល់ទំនាក់ទំនង មិនមែនចង់ទាក់ទងក៏ទាក់ទង ចង់បែកក៏បែក តាមតែចិត្ត និងអារម្មណ៍មួយឆាវដែលចង់នោះឡើយ។

រៀនច្បាស់លាស់ រៀនប្រាកដប្រជាលើទំនាក់ទំនងឱ្យបានល្អ កុំសប្បាយមួយឆាវ​វាមិនល្អសម្រាប់អនាគតនោះឡើយ៕

រូបតំណាង
រូបតំណាង

ខ្មែរឡូតសូមរក្សាសិទ្ធ

Lim Panha
លីម បញ្ញា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T