ខ្លាំងប៉ះខ្លាំងជក់ចិត្តសាហាវ! Messi ស៊ុត១គ្រាប់ជួយអាហ្សង់ទីនបំបាក់ប្រេស៊ីលលើកពានមិត្តភាព (មានវីដេអូ)

//s5.kh1.co/a8/a8880b55326c34ac97c17c746cdaec8ae914c676.jpg
កីទ្បា

 ១៦-វិច្ឆិកា-២០១៩ ៩ព្រឹក · ៤ ឆ្នាំមុន

អារ៉ាប់ប៊ីសាអូឌីត៖​ ក្រុមជម្រើសជាតិប្រេស៊ីលបានប្រកួតជាមួយនឹងក្រុមជម្រើសជាតិអាហ្សង់ទីនជាលក្ខណៈមិត្តភាព កាលពីរាត្រីថ្ងៃសុក្រ កន្លងទៅនេះ នៅកីឡដ្ឋាន King Suad University ប្រទេសអារ៉ាប់ប៊ីសាអូឌីត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រុមទាំងពីរមានឱកាសម្រុកគ្នាទៅវិញទៅមក ដោយក្រុមជម្រើសជាតិប្រេស៊ីលស៊ុតបាន៦ជើង ចំគោលដៅ៣ដង ចំណែកក្រុមជម្រើសជាតិអាហ្សង់ទីន ស៊ុតបាន១២ជើង ចំគោលដៅ៦ដង សម្រេចទីបាន១គ្រាប់។

១គ្រាប់របស់ក្រុមអាហ្សង់ទីនធ្វើបានដោយខ្សែបម្រើប្រយុទ្ធឆ្នើមរបស់ក្លិប FC Barcelona កីឡាករ Lionel Messi តាមរយៈការស៊ុតបាល់ពិន័យ១១ម៉ែត្រ នៅនាទីទី១៤ ចំណែកឯក្រុមជម្រើសជាតិប្រេស៊ីលក៏មានឱកាសស៊ុតបាល់ប៉េណាល់ទីបាន១លើកផងដែរ នៅនាទីទី១០ ដោយកីឡាករ Gabriel Jesus ប៉ុន្តែស៊ុតមិនចំគោលដៅនោះទេ។

ទិដ្ឋភាពក្នុងការប្រកួត
ទិដ្ឋភាពក្នុងការប្រកួត
Messi ស៊ុតបាល់ពិន័យ១១ម៉ែត្រ
Messi ស៊ុតបាល់ពិន័យ១១ម៉ែត្រ
ទិដ្ឋភាពក្នុងការប្រកួត
ទិដ្ឋភាពក្នុងការប្រកួត

ដូច្នេះក្រោយបញ្ចប់ការប្រកួតក្រុមជម្រើសជាតិអាហ្សង់ទីន ទទួលជ័យជម្នះទៅលើក្រុមជម្រើសជាតិប្រេស៊ីលក្នុងលទ្ធផល ១-០៕

បើចង់ឃើញការស៊ុតបញ្ចូលទីអស្ចារ្យយ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោម៖

ការប្រកួត Highlights រវាងក្រុមទាំងពីរ
Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T