បាត់​មុខ​ពី​សិល្បៈ​! អតីត​តារា​ល្បី ម៉េ​ង វិមាន​​រតនា មានកូន​ស្រី​ជិត​ចូល​រោង​ការ​​ហើយ!

//s5.kh1.co/11/11b7278c0f138cad511761a0a6c0bcb4f0b062e7.jpg
តារា & កម្សាន្ដ

 ១៥-វិច្ឆិកា-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

រាជធានី​ភ្នំពេញ ៖ ប្រិ​យ​មិត្ត​ជា​ច្រើន​ដែល​ជា​អ្នក​ធ្លាប់​គាំទ្រ​ការ​សម្តែង​របស់​អ្នក​នាង ម៉េ​ង វិមាន​រតនា ពិតជា​នៅ​ចង​ចាំ ជា​ពិសេស​ស្នាដៃ​សិល្បៈ​កាល​នៅ​ប្រឡូក​ជាង​១០​ឆ្នាំ​មុន​។ ពេល​នេះ​អ្នក​នាង​បាន​បញ្ចប់​អាជីព​ដែល​ធ្លាប់​ស្រឡាញ់ ក្រោយ​ជួប​ប្រសព្វ​ជាមួយ​ស្វាមី​ដែល​មាន​ឋានៈ​ធំ​ម្នាក់​យ៉ាង​មាន​សុភមង្គល​។ ជា​ពិសេស​នៅ​សល់​តែ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​ទៀត អ្នក​នាង នឹង​រៀបចំ​ពិធី​មង្គលការ​កូនស្រី​ដ៏​ស្រស់​ម្នាក់ ក្រោម​ការ​ពេញចិត្ត​រវាង​ចាស់ទុំ​សងខាង​ក្រោម​ពាក្យ​ពេ​ច​ជ៍​ជូនពរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ម៉េ​ង វិមាន​រតនា
ម៉េ​ង វិមាន​រតនា

អ្នក​នាង ម៉េ​ង វិមាន​រតនា ដែល​នៅ​ក្នុង​សង្គម​សិល្បៈ និង​មហាជន​មួយ​ចំនួន​សុទ្ធតែ​ត្រូវ​បានដឹង​ថា បាន​ក្លាយជា​ជំទាវ​យូរ​ឆ្នាំ​មក​ហើយ ដែល​ស្វាមី​របស់​អ្នក​នាង​មាន​ងារ​ជា​ឯកឧត្តម​។ អ្នក​នាង​ដ្បិតតែ​ឃ្លាត​ពី​សិល្បៈ តែ​នៅ​ដិតដាម​ដោយ​ការ​គាំទ្រ​គ្រប់​ទម្រង់​សិល្បៈ​ដែល​កើត​មាន​នា​ពេល​បច្ចុប្បន្ន​។

បើ​ក្រឡេក​មើលទៅ​លើ​ផ្នែក​រូប​ស​ម្ជ​ស្ស​វិញ អ្នក​នាង ម៉េ​ង វិមាន​រតនា នៅ​តែ​មាន​ភាព​ស្រស់​សោភា​បែប​មនុស្ស​វ័យ​កណ្តាល មុខ​ស្រទន់​ញញឹម​ស្រស់ ហើយ​ការ​តុ​ប​តែ​យ​កាយ​សុភាព​សមជា​អ្នកសិល្បៈ​ជើង​ចាស់​។

https://s4.kh1.co/__image/w=650,h=379,q=100/98/987e6757a33e98b44b54c3687fdf2fcc1e348bcf.jpg

យ៉ាងណាមិញ អ្នក​នាង​កំពុង​តែ​រីករាយ​ចិត្ត​យ៉ាង​ខ្លាំង​ជាមួយ​ស្វាមី ព្រោះ​កូនស្រី​ដ៏​ស្អាត​មុខ​ដូច​កូនក្រមុំ​ជ័រ ដែល​អ្នក​នាង​ឃុំគ្រង​បីបាច់​ប្រកបដោយ​ព្រហ្ម​វិហារធម៌ មាន​មែកធាង​ដល់​គូ​ចូល​សំពះ​ផ្ទឹម​។ នេះ​ជា​បំណង​របស់​មាតាបិតា គ្រប់​រូប​រមែង​ចង់បាន​កូន​ស្ងួន​មាន​ចំណង​ផ្កាស្លា​ស្រប​តាម​ច្បាប់​ប្រពៃណី​។

យោង​តាម​លិខិត​មង្គលការ​កូនស្រី​របស់​អ្នក​នាង​ម៉េ​ង វិមាន​រតនា រៀប​ការ​នៅ​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍ ទី​២១ វិច្ឆិកា ឆ្នាំ​២០១៩ នៅ​ភូមិ ព្រែក​តាឡុ​ង​១ សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។ គេ​នៅ​មិន​ទាន់​ដឹង​ថា អ្នក​នាង​គ្រោង​អញ្ជើញ​សិល្បករ​ប៉ុន្មាន​នាក់​ចូលរួម តែ​ទំនង​មាន​តែ​សិល្បៈ​ជើង​ចាស់​ជិតដិត​ខ្លះ​ប៉ុណ្ណោះ ។

https://s4.kh1.co/__image/w=650,h=488,q=100/91/91aea94853b276aff8f3cf0664eb97a81b225149.jpg

គួរ​រំលឹក​ថា អ្នក​នាង ម៉េ​ង វិមាន​រតនា ក៏​ជា​ប្អូនស្រី​បង្កើត​របស់ អ្នក​នាង ម៉េ​ង កែវ​ពេ​ជ្ជ​តា ម្នាក់​ផង​ដែរ​។ ម៉េ​ង វិមាន​រតនា ក៏​មាន​សំឡេង​ច្រៀង​ពីរោះ​រណ្តំ ប៉ុន្តែ​ដោយសារ​មាន​រូបសម្បត្តិ​ស្រស់​សោភា អ្នក​នាង​ត្រូវ​បាន​គេ​ហៅ​ឱ្យ​សម្តែង​តាម​បទ​ចម្រៀង​កាយវិការ​ខារ៉ាអូខេ​ច្រើន​បទ​ណាស់ កាលពី​ឆ្នាំ​១៩៩៩ ដល់​២០០០​ជាង​។ ចម្រៀង​ខារ៉ាអូខេ ពេល​នោះ​នៅ​ផលិតកម្ម​ហង្ស​មាស និង​រស្មី​ហង្ស​មាស ធ្វើ​ឲ្យ​ទស្សនិកជន​ចាប់ផ្តើម​ស្គាល់​៕

កូនស្រី ម៉េ​ង វិមាន​រតនា ត្រៀមចូលរោងការ
កូនស្រី ម៉េ​ង វិមាន​រតនា ត្រៀមចូលរោងការ
កូនស្រីរបស់ ម៉េ​ង វិមាន​រតនា
កូនស្រីរបស់ ម៉េ​ង វិមាន​រតនា
ម៉េ​ង វិមាន​រតនា
ម៉េ​ង វិមាន​រតនា
ម៉េ​ង វិមាន​រតនា
ម៉េ​ង វិមាន​រតនា
ម៉េ​ង វិមាន​រតនា និង ម៉េង កែវពេជ្ជតា
ម៉េ​ង វិមាន​រតនា និង ម៉េង កែវពេជ្ជតា
ម៉េ​ង វិមាន​រតនា និង ម៉េង កែវពេជ្ជតា
ម៉េ​ង វិមាន​រតនា និង ម៉េង កែវពេជ្ជតា
ម៉េ​ង វិមាន​រតនា 
ម៉េ​ង វិមាន​រតនា 
ម៉េ​ង វិមាន​រតនា 
ម៉េ​ង វិមាន​រតនា 
កូនស្រីរបស់ ម៉េ​ង វិមាន​រតនា
កូនស្រីរបស់ ម៉េ​ង វិមាន​រតនា
កូនស្រីរបស់ ម៉េ​ង វិមាន​រតនា
កូនស្រីរបស់ ម៉េ​ង វិមាន​រតនា

ប្រភពកោះសន្តិភាព

Kun Bunneath
គន្ធ ប៊ុននាថ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T