គិតម៉េច? បើ V ទុកសក់វែងបែបនេះ ហើយនេះជាសម្តីរបស់លោក ក្រោយឃើញរូបគំនូរខ្លួនឯងសក់វែង

//s4.kh1.co/c8/c862dd3bfb33d8fda73ef0dd4a9b0eff83311810.jpg
តារា & កម្សាន្ដ

 ១៤-វិច្ឆិកា-២០១៩ ៣ល្ងាច · ៤ ឆ្នាំមុន

កូរ៉េខាងត្បូង៖ ប្រិយមិត្តដែលជាអ្នកគាំទ្រសមាជិកក្រុមចម្រៀងកូរ៉េដ៏ល្បី BTS លោក Kim Taehyung ហៅ V ច្បាស់ជាជ្រាបហើយថា កម្លោះសង្ហារូបនេះ តែងតែលេងស្ទីលជាមួយពណ៌សក់ប្លែកៗ ស្ទើរតែគ្រប់ពណ៌តែម្តង។  ក៏ប៉ុន្តែមានតែម៉ូតសក់មួយតែប៉ុណ្ណោះ ដែលលោក V មិនដែលធ្វើពីមុនមក នោះគឺម៉ូតសក់វែង ដូចជាមនុស្សស្រី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ កាលពីថ្មីៗនេះ មានអ្នកគាំទ្រម្នាក់បានគូគំនូររូបរបស់លោក V ជាមួយនឹងស្ទាយ៍សក់វែងយ៉ាងប្លែក ដោយភ្ជាប់ជាមួយ Caption ថា៖ 

“Taehyung តោះសាកល្បងស្ទាយ៍សក់វែងទេ?។

ក្នុងនោះដែរ ក្រោយលោក V ឃើញរូបមួយសន្លឹក និងCaptionនោះ ស្រាប់តែលោកបានបង្ហាញការឆ្លើយតប ដែលធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលបែបនេះថា៖ 

“តើដល់វេនខ្ញុំហើយមែនទេពេលនេះ? អូខេ ខ្ញុំនឹងបង្ហាញអ្នក”។

ទោះជាយ៉ាងណាក្តី អ្នកគាំទ្រពិតជាស្រឡាំងកាំងយ៉ាងខ្លាំង ក្រោយពីឃើញការឆ្លើយតបនេះ ព្រោះគ្រប់គ្នាមិនទាន់ត្រៀមខ្លួន ទទួលម៉ូតសក់ថ្មីនេះរបស់លោកនៅឡើយទេ៕

តើ Amry យល់យ៉ាងណាដែរ ចំពោះម៉ូតសក់នេះ?

V
V
V
V
V
V
រូបគំនូរបស់ V សក់វែង
រូបគំនូរបស់ V សក់វែង
ការឆ្លើយតបរបស់​V
ការឆ្លើយតបរបស់​V
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T