ហ្វេនផ្ទុះសំណើច​ គ្រាន់តែ Taeyang បង្ហោះរូបEdit ដាក់ពុកមាត់ភ្លាម ស្រាប់តែCL ចូលCommentបែបនេះភ្លែត!

//s5.kh1.co/aa/aa6fca2a4db4c47d24b400fdc1df4482095d7d1f.jpg
តារា & កម្សាន្ដ

 ១៤-វិច្ឆិកា-២០១៩ ២ល្ងាច · ៤ ឆ្នាំមុន

កូរ៉េខាងត្បូង៖ មិនប៉ុន្មានម៉ោងមុននេះ តារាចម្រៀងប្រុស Taeyang សមាជិកក្រុម Big Bang បានចែករំលែកនូវរូបថតគួរឲ្យចាប់អារម្មណ៍ មិនប៉ុន្មានសន្លឹក​ នៅលើគណនីអ៊ីនស្តារក្រាមផ្ទាល់ខ្លួនរបស់លោក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង​ នៅក្នុងរូបថតទាំងនោះ តារាចម្រៀងវ័យ៣២ឆ្នាំរូបនេះ បានបង្ហោះនូវរូបថត៣សន្លឹក ដែលលោកបាន Edit ដាក់ពុកមាត់ពុកចង្ការ និងបានសរសេរអត្ថន័យនៅខាងក្រោមនោះថា « Mature Bae » ដែលចង់មានន័យថា លោកមើលទៅមានមុខមាត់ចាស់ទុំជាងមុន។

ដោយឡែក គ្រាន់តែTaeyang បានបង្ហោះរូបទាំងនេះមិនទាន់ទាំងបានប៉ុន្មានផង ស្រាប់តែមិត្តភក្តិដ៏ល្អរាប់ឆ្នាំរបស់លោក គឺតារាចម្រៀងស្រី CL បានចូលទៅComment នៅខាងក្រោមនោះថា « អ៎ា, មើលទៅមិនកើតទេ!!!!!!!!» នាងបន្ថែមថា «ឲ្យលឿនទៅ លុបវាចេញទៅ»។

ក្រោយពីឃើញបែបនេះ បានធ្វើឲ្យប្រិយមិត្តគាំទ្រជាច្រើន អត់ទ្រាំមិនអស់សំណើចមិនបាន ជាពិសេសគឺកានតែកោតសរសើរ ពីមិត្តភក្តិដ៏យូរអង្វែងរបស់អ្នកទាំងពីរថែមទៀតផងដែរ៕

CL ចូលទៅ Comment នៅក្នុងរូបថត Taeyang
CL ចូលទៅ Comment នៅក្នុងរូបថត Taeyang
CL ចូលទៅ Comment នៅក្នុងរូបថត Taeyang
CL ចូលទៅ Comment នៅក្នុងរូបថត Taeyang
Taeyang បង្ហោះរូបEdit ដាក់ពុកមាត់
Taeyang បង្ហោះរូបEdit ដាក់ពុកមាត់
Taeyang បង្ហោះរូបEdit ដាក់ពុកមាត់
Taeyang បង្ហោះរូបEdit ដាក់ពុកមាត់
Taeyang បង្ហោះរូបEdit ដាក់ពុកមាត់
Taeyang បង្ហោះរូបEdit ដាក់ពុកមាត់
Kun Bunneath
គន្ធ ប៊ុននាថ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T