រឿងធំហើយ! បងប្រុសរបស់ Yuri ក្រុម SNSD ប្រឈមមុខជាប់គុក១០ ឆ្នាំ

//s4.kh1.co/ca/ca86b9837146448b65bce250b9c97ba08dffa444.jpg
តារា & កម្សាន្ដ

 ១៤-វិច្ឆិកា-២០១៩ ១០ព្រឹក · ៤ ឆ្នាំមុន

កូរ៉េខាងត្បូង៖ ថ្មីៗនេះ សារព័ត៌មានរបស់ប្រទេសកូរ៉េ បានចុះផ្សាយថាបងប្រុសរបស់នាង Yuri សមាជិកក្រុម Girls’Generation កំពុងប្រឈមមុខជាប់ពន្ធនាគាររយៈពេល១០ឆ្នាំ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ លោក Kwon ដែលត្រូវជាបងប្រុស Yuri ត្រូវបានជាប់ទោសពាក់ពន្ធនឹងការរំលោភផ្លូវភេទ លើជនរងគ្រោះដោយមិនដឹងខ្លួន។ ចំណែកឯសាលក្រមចុងក្រោយ ត្រូវបានគេរំពឹងទុកថានឹងត្រូវធ្វើឡើងនៅម៉ោង ១១ ព្រឹកថ្ងៃទី ២៩ ខែវិច្ឆិកា ឆាប់ៗខាងមុខនេះ។

ម៉្យាងវិញទៀត ក្រោយពីលេចលឺដំណឹងបែបនេះ អ្នកគាំទ្រជាច្រើនបានបញ្ចេញមតិភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះមិននឹកស្មានថា បងប្រុសរបស់នាង Yuri ត្រូវគេរំពឹងទុកថានឹងជាប់ពន្ធនាគារយូរឆ្នាំដល់ម្លឹងនោះទេ។

មិនត្រឹមតែប៉ុណ្ណោះ អ្នកគាំទ្រក៏បានសម្តែងក្តីបារម្ភចំពោះនាង Yuri និងជួយលើកទឹកចិត្តនាងកុំឲ្យពិបាកចិត្ត នឹងបញ្ហាបងប្រុសរបស់ខ្លួនផងដែរ៕

Yuri
Yuri
Yuri
Yuri
បងប្រុសរបស់ Yuri
បងប្រុសរបស់ Yuri
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T