Barcelona នឹងចូលរួមប្រជែងជាមួយនឹងក្លិបធំៗបីនៅ Premier League ក្នុងការដណ្ដើមយកខ្សែប្រយុទ្ធកំពុងឡើងជើង១រូបមកជំនួស Suárez

//s5.kh1.co/d6/d6bd90cb86480b485351e8e41c040999659a76c2.jpg
កីទ្បា

 ០៩-វិច្ឆិកា-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

អេស្ប៉ាញ៖ ក្លិបអ្នកមានបុណ្យ Barcelona ត្រូវបានគេរាយការណ៍ថា បានចាប់អារម្មណ៍ទៅលើខ្សែប្រយុទ្ធកំពុងឡើងជើងរបស់ក្លិប RB Leipzig កីឡាករ Timo Werner

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កីឡាករ Timo Werner បានបង្ហាញទម្រង់លេងយ៉ាងលេចធ្លោ ដោយក្នុងរដូវកាលនេះរូបគេស៊ុតបញ្ចូលទីបាន១៣គ្រាប់ និងបញ្ជូនបាល់អោយមិត្តរួមក្រុមសម្រេចទីបានចំនួន៦ដង ក្នុងចំណោម១៦ប្រកួតរាល់គ្រប់កម្មវិធីទាំងអស់។

  កីឡាករ Timo Werner
  កីឡាករ Timo Werner

យោងតាមកាសែត Don Balon បានអោយដឹងថា ក្លិប Barcelona ចង់បានកីឡាកររូបនេះមកជំនួសកន្លែងកីឡាករ Luis Suarez ដែលបច្ចុប្បន្នមានវ័យកាន់តែជ្រេ។

តាមរយៈប្រភពដដែលបានបន្តទៀតថា ក្លិប Barcelona អាចនឹងត្រូវប្រឈមមុខជាមួយនឹងក្លិបធំៗបីនៅ Premier League ក្នុងការប្រជែងយកខ្សែប្រយុទ្ធរូបនេះ រួមមានក្លិប Liverpool, Manchester United, និង Chelsea។

កីឡាករ Luis Suarez 
កីឡាករ Luis Suarez 

បើយោងតាមការវាយតម្លៃរបស់គេហទំព័រ Transfermarkt បានអោយដឹងថា តម្លៃខ្លួនរបស់​ Werner បច្ចុប្បន្នមានតម្លៃប្រមាណ៦៥លានអឺរ៉ូ (ឬប្រហែល៧១លានដុល្លារអាមេរិក)។

គួរបញ្ជាក់ផងដែរថា កីឡាករ Timo Werner បានចែកផ្លូវជាមួយនឹងក្លិប VfB Stuttgart មកចូលរួមជាមួយនឹងក្លិប RB Leipzig កាលពីឆ្នាំ២០១៦ ក្នុងតម្លៃផ្ទេរ១៤លានអឺរ៉ូ (ឬប្រហែល១៥លានដុល្លារអាមេរិក) ដោយបង្ហាញខ្លួនបានចំនួន១៣០ប្រកួត ស៊ុតបញ្ចូលទីបាន៧៤គ្រាប់និងបញ្ជូនបាល់អោយមិត្តរួមក្រុមទម្លុះសំណាញ់ទីចំនួន៣៣ដង៕

ប្រភព៖ Caughtoffside

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T