គ្រូជម្រើសជាតិបារាំងលោក Deschamps ប្រាប់ឱ្យកីឡាកររូបនេះ ចាកចេញពី Chelsea នៅខែមករាខាងមុខ

//s4.kh1.co/98/9805b24364b0ced46ff50212b34fcd49164a7540.jpg
កីទ្បា

 ០៩-វិច្ឆិកា-២០១៩ ៣ល្ងាច · ៤ ឆ្នាំមុន

អង់គ្លេស៖ លោក Didier Deschamps ដែលជាគ្រូបង្វឹកក្រុមជម្រើសជាតិបារាំងបច្ចុប្បន្ន បានប្រាប់ទៅដល់កីឡាករ Olivier Giroud អោយចាកចេញពីក្លិបតោខៀវ Chelsea អំឡុងពេលទីផ្សារដោះដូរកីឡាករខាងមុខនេះ ដោយសារតែ រូបគេមិនសូវមានឱកាសចូលប្រកួត ខណៈពេលដែលខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះត្រូវបានក្លិប Inter Milan កំពុងតាមចែចូវ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ខ្សែប្រយុទ្ធវ័យ៣៣ឆ្នាំរូបនេះ ហាក់មិនស្ថិតក្នុងគម្រោងរបស់លោក Lampard នោះទេ ដោយមានឱកាសបង្ហាញខ្លួនបានតែ៦ប្រកួតប៉ុណ្ណោះក្នុងរដូវកាលថ្មីនេះ។ យ៉ាងណាមិញ កុងត្រារបស់រូបគេ ជាមួយនឹងក្លិប Chelsea នឹងផុតកំណត់នៅខែមិថុនា ឆ្នាំក្រោយនេះ។

  កីឡាករ Olivier Giroud
  កីឡាករ Olivier Giroud

កីឡាករ Olivier Giroud បានត្រឹមជាខ្សែប្រយុទ្ធលំដាប់ទី២ប៉ុណ្ណោះ សម្រាប់លោក Lampard ដោយភាគច្រើនគ្រូបង្វឹកសញ្ជាតិអង់គ្លេសរូបនេះ ជ្រើសរើសខ្សែប្រយុទ្ធវ័យក្មេងកីឡាករ Tammy Abraham ជាជម្រើសដំបូង។

យោងតាមកាសែត Gazzetta dello Sport បានអោយដឹងថា លោក Didier Deschamps កំពុងបារម្ភពីកង្វះពេលវេលានៃការចូលប្រកួតរបស់កីឡាករ Giroud ដែលអាចធ្វើអោយរូបគេបាត់បង់ឱកាសលេងក្នុងជម្រើសជាតិ ដោយលោកបាននិយាយថា៖

លោក Didier Deschamps គ្រូបង្វឹកជម្រើសជាតិបារាំង
លោក Didier Deschamps គ្រូបង្វឹកជម្រើសជាតិបារាំង

"ប្រសិនបើគាត់ចង់បានកៅអីក្នុងជម្រើសជាតិដើម្បីប្រកួតយូរ៉ូ២០២០នោះ គាត់ត្រូវតែស្វែងរកពេលវេលាលេងអោយបានច្រើន។"

គួររម្លឹកផងដែរថា កីឡាករ Olivier Giroud បានចាកចេញពីក្លិបកាំភ្លើងធំ Arsenal មកចូលរួមជាមួយនឹងក្លិបតោខៀវ Chelsea កាលពីឆ្នាំ២០១៨ ជាមួយនឹងតម្លៃ១៧លានអឺរ៉ូ (ឬប្រហែល១៨លានដុល្លារអាមេរិក) ដោយស៊ុតបញ្ចូលទីបាន១៩គ្រាប់ និងបញ្ជូនបាល់អោយមិត្តរួមក្រុមទម្លុះសំណាញ់ទីបានចំនួន១៣ដង​ ក្នុងការបង្ហាញខ្លួនចំនួន៦៩ប្រកួត៕

ប្រភព៖​ Thesun

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T