ភ្នំពេញ៖ ក្រុមជម្រើសជាតិថៃអាយុក្រោម១៩ឆ្នាំ បានខកខានយក៣ពិន្ទុ ក្រោយប្រកួតចាញ់ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម១៩ឆ្នាំ ក្នុងលទ្ធផល២-១ ក្នុងព្រឹត្តការណ៍ AFC U-19 Championship ឆ្នាំ២០២០ វគ្គជម្រុះក្នុងពូល G កាលពីម្សិលមិញនេះ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជំនួយការគ្រូបង្វឹក U-19 ថៃ ហាក់មិនអស់ចិត្តក្នុងការប្រកួតនេះ ដោយលោកបានថ្លែងក្នុងសន្និសីទក្រោយបញ្ចប់ការប្រកួតថា៖

"យើងបានរបូតគ្រាប់បាល់ចំនួន២គ្រាប់ក្នុងតង់ទី១ ធ្វើអោយមានការពិបាកដល់យើងវាមានរឿងពីរយ៉ាង ទី១ គឺបញ្ហាអាជ្ញាកណ្ដាល និងរឿងទី២ គឺទាក់ទងនឹងកីឡាករកម្ពុជា ពួកគេបានព្យាយាមលេងពន្យាពេល និងធ្វើពុតជាឈឺមិនក្រោម២០ដងនោះទេ។"
ជំនួយការគ្រូបង្វឹក U-19 ថៃ បានបន្តទៀតថា៖
"យើងគិតថាម៉ាឡេស៊ី គឺជាក្រុមល្អមួយ ប៉ុន្តែពួកយើងគិតថាយើងអាចឈ្នះពេលប៉ះជាមួយម៉ាឡេស៊ីនៅប្រកួតបន្ទាប់។"
គួររម្លឹកផងដែរថា ក្រុមជម្រើសជាតិថៃអាយុក្រោម១៩ឆ្នាំ នឹងប៉ះក្រុមជម្រើសជាតិម៉ាឡេស៊ីក្រោម១៩ឆ្នាំ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខនេះ វេលាម៉ោង៣:៣០នាទីរសៀល នាពហុកីឡដ្ឋានជាតិអូឡាំពិក៕
ប្រភព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា