ភ្នំពេញ៖ ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម១៩ឆ្នាំ ដណ្ដើមបាន៣ពិន្ទុបន្ថែម បន្ទាប់ពីយកឈ្នះទៅលើក្រុមជម្រើសជាតិថៃអាយុក្រោម១៩ឆ្នាំ ក្នុងលទ្ធផល ២ទល់នឹង១ កាលពីយប់មិញនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម១៩ឆ្នាំលោក Koji Gyotoku បានបង្ហាញពីចំណាប់អារម្មណ៍របស់លោកទៅកាន់អ្នកសារព័ត៌មានជាច្រើនក្នុងសន្និសីទកាសែតដែលធ្វើឡើងក្រោយបញ្ចប់ការប្រកួតថា៖

"ការប្រកួតថ្ងៃនេះគឺជាការប្រកួតដ៏ស្វិតស្វាញមួយ ហើយកីឡាកររបស់យើងលេងបានល្អគ្រប់ៗគ្នា ហើយយើងស័ក្តិសមនឹងទទួលបានលទ្ធផលនេះ យើងនៅសល់ការប្រកួតមួយទៀតដូច្នេះយើងត្រូវរៀបចំឱ្យបានល្អ ព្រោះពួកយើងចង់ឡើងទៅវគ្គបន្ទាប់។ កីឡាកររបស់ថៃគឺលេងបាល់បានល្អទាំងការសហការគ្នាជាក្រុម និងលេងជាបុគ្គល ប៉ុន្តែពួកយើងធ្វើបានល្អជាងដែលធ្វើឱ្យពួកយើងទទួលបាន៣ពិន្ទុនៅថ្ងៃនេះ។"
លោក Koji Gyotoku បានបន្តទៀតថា៖
"ជាចុងក្រោយពួកយើងសូមអរគុណដល់អ្នកគាំទ្រកម្ពុជាទាំងអស់ដែលតែងតែមកគាំទ្រពួកយើងដោយផ្ទាល់ និងគាំទ្រនៅគេហដ្ឋានផងដែរ។"
គួរអោយដឹងផងដែរថា ជំនួបបន្ទាប់របស់កម្ពុជា នឹងត្រូវប៉ះក្រុមប្រ៊ុយណេ ដែលការប្រកួតនឹងធ្វើឡើងនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង ៦:៣០នាទី នាពហុកីឡដ្ឋានជាតិ៕
ប្រភព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា