២គ្រាប់កាលពីយប់មិញបច្ចេកទេសពិតៗ!! សាម៉ើយ ឆ្កឹះបាល់ផុតដៃអ្នកចាំទីបញ្ចូលទី ខណៈពេលដែល ចន្ធា ញាក់ដាច់ខ្សែការពារថៃ២-៣ បំប៉ោងសំណាញ់ទីយ៉ាងអស្ចារ្យ (មានវីដេអូ)

//s4.kh1.co/0b/0bbd3fe40e2db3e33f249178e73ed8fc8ba4b3c5.jpg
កីទ្បា

 ០៩-វិច្ឆិកា-២០១៩ ៩ព្រឹក · ៤ ឆ្នាំមុន

ភ្នំពេញ៖ ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម ១៩ឆ្នាំ​បានបំបាក់ក្រុមជម្រើសជាតិថៃអាយុក្រោម១៩ឆ្នាំ ក្នុងលទ្ធផល ២-១​ ក្នុងការប្រកួតវគ្គជម្រុះព្រឹត្តិការណ៍ AFC U-19 Championship 2020 ពូល G កាលពីរាត្រីថ្ងៃសុក្រកន្លងទៅនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម ១៩ឆ្នាំ​ (រូបភាព: FFC)
ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម ១៩ឆ្នាំ​ (រូបភាព: FFC)

នៅក្នុងវគ្គទី១ ក្រុមកម្ពុជាបានស៊ុតនាំមុខ២គ្រាប់ ដោយគ្រាប់ទី១ជាការប្រើបច្ចេកទេសឆ្កឹះបាល់ផុតដៃអ្នកចាំទី បញ្ចូលទីបានយ៉ាងល្អ តាមរយៈខ្សែបម្រើវ័យក្មេងកីឡាករ មិត​ សាម៉ើយ នៅនាទីទី១៥ ចំណែកឯគ្រាប់ទី២ គឺជាការស៊ុតបញ្ចូលទីបានយ៉ាងល្អពីសំណាក់កីឡាករ សៀង ចន្ធានៅនាទីទី២៥។ លុះមកដល់តង់ទី២ ក្រុមថៃមានឱកាសវាយបកបាន១គ្រាប់វិញដោយកីឡាករ Channarong នៅនាទីទី៨០។

ទិដ្ឋភាពក្នុងការប្រកួត (រូបភាព: FFC)
ទិដ្ឋភាពក្នុងការប្រកួត (រូបភាព: FFC)
ទិដ្ឋភាពក្នុងការប្រកួត (រូបភាព: FFC)
ទិដ្ឋភាពក្នុងការប្រកួត (រូបភាព: FFC)
ទិដ្ឋភាពក្នុងការប្រកួត (រូបភាព: FFC)
ទិដ្ឋភាពក្នុងការប្រកួត (រូបភាព: FFC)

ដូច្នេះក្រោយបញ្ចប់ការប្រកួតក្រុមជម្រើសជាតិកម្ពុជាអាយុក្រុម១៩ឆ្នាំ បានទទួលជ័យជម្នះទៅលើក្រុមម្រើសជាតិថៃអាយុក្រោម១៩ឆ្នាំ ក្នុងលទ្ធផល២ទល់នឹង១។ តាមរយៈជ័យជម្នះជួយអោយកម្ពុជាទទួលបាន៣ពិន្ទុបន្ថែម ឡើងឈរលេខ២ក្នុងពូល G មាន៦ពិន្ទុសរុប។

តារាងពិន្ទុក្នុងពូល G
តារាងពិន្ទុក្នុងពូល G

គួររម្លឹកផងដែរថា ការប្រកួតបន្ទាប់ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម១៩ឆ្នាំ នឹងត្រូវប៉ះគ្នាជាមួយនឹងក្រុមជម្រើសជាតិប្រ៊ុយណេអាយុក្រោម១៩ឆ្នាំនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខនេះ វេលាម៉ោង​៦:៣០នាទីល្ងាច៕

បើចង់ឃើញការស៊ុតបញ្ចូលទីមានបច្ចេកទេសល្អយ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោម៖

ប្រភព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T