ខ្សែប្រយុទ្ធកំពុងឡើងជើងរបស់ Ajax រូបនេះបានផ្ដល់ក្ដីសង្ឃឹមអោយក្លិបធំៗពីរនៅ Premier League ចូលចែចូវ

//s4.kh1.co/08/08bbba7670b76c33d659e2d901bdd8c5f02a21ca.jpg
កីទ្បា

 ០៨-វិច្ឆិកា-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

អង់គ្លេស៖ ខ្សែប្រយុទ្ធសញ្ជាតិហូឡង់របស់ក្លិប Ajax Amsterdam កីឡាករ Quincy Promes បានបង្ហើបថាខ្លួនចង់លេងនៅ​ Premier League នាពេលអនាគត ខណៈពេលដែលក្រុម​កាំភ្លើងធំ Arsenal និង Chelsea កំពុងចាប់អារម្មណ៍ចង់បានរូបគេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Quincy Promes
  កីឡាករ Quincy Promes

កីឡាករវ័យ២៧ឆ្នាំរូបនេះបានបង្ហាញទម្រង់លេងដ៏គួរអោយភ្ញាក់ផ្អើលអំឡុងពេលប្រកួតទល់នឹងក្រុម Chelsea ក្នុងលទ្ធផលស្មើ៤ទល់នឹង៤ នៅកីឡដ្ឋាន Stamford Bridge ក្នុងព្រឹត្តិការណ៍ Champions League កាលពីរាត្រីថ្ងៃអង្គារកន្លងទៅនេះ ដោយរូបគេស៊ុតបញ្ចូលទីបាន១គ្រាប់និងជួយបង្កើតឱកាសជាច្រើនអោយមិត្តរួមក្រុមស៊ុតបញ្ចូលទី។

អ្នកសារព័ត៌របស់​ Goal.com បានសួរកីឡាករ Quincy Promes ទាក់ទងទៅនឹងការផ្ទេរទៅកាន់ក្របខណ្ឌ Premier League ហើយកីឡាកររូបនេះបានឆ្លើយតបថា៖

"សម្រាប់ខ្ញុំប្រសិនបើមានឱកាស វាប្រហែលជាអាចនាពេលអនាគត។"

  កីឡាករ Quincy Promes លេងទល់នឹងក្រុម​ Chelsea
  កីឡាករ Quincy Promes លេងទល់នឹងក្រុម​ Chelsea

ខ្សែប្រយុទ្ធរូបនេះបច្ចុប្បន្នកំពុងជាប់កុងត្រាជាមួយនឹងក្លិប Ajax Amsterdam រហូតដល់ឆ្នាំ២០២៤ ឯណោះ។

គួររម្លឹកផងដែរថាកីឡាករ Quincy Promes​ បានចាកចេញពីក្លិប Sevilla មកចូលរួមជាមួយនឹងក្លិប Ajax កាលពីខែកក្កដា ឆ្នាំ២០១៩នេះ ជាមួយនឹងតម្លៃផ្ទេរ១៥លានអឺរ៉ូ (ឬប្រហែល១៦,៥លានដុល្លារអាមេរិក) ដោយបង្ហាញខ្លួនបានចំនួន១៧ប្រកួត ស៊ុតបញ្ចូលទីបាន១១គ្រាប់និងបញ្ជូនបាល់អោយមិត្តរួមក្រុមសម្រេចទីបានចំនួន៣ដង៕

ប្រភព៖​ Dailymail

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T