កីឡាកររបស់ Chelsea រូបនេះបង្ហើបថាខ្លួនអាចនឹងផ្ទេរទៅកាន់ក្លិបនៅលីគកំពូលអេស្ប៉ាញនៅរដូវកាលក្រោយ

//s4.kh1.co/08/08a220f015f9f22eb320d79c4815578f52ffb4a6.jpg
កីទ្បា

 ០៨-វិច្ឆិកា-២០១៩ ៣ល្ងាច · ៤ ឆ្នាំមុន

អង់គ្លេស៖ អ្នកចាំទីដៃទីពីររបស់ក្លិបតោខៀវ Chelsea កីឡាករ Willy Caballero បានបង្ហើបថាគាត់អាចនឹងវិលត្រលប់ទៅលេងក្លិបណាមួយនៅលីគកំពូលប្រទេសអេស្ប៉ាញវិញប្រសិនបើក្លិបមិនបន្តកុងត្រាថ្មីអោយលោកនៅរដូវកាលក្រោយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្នកចាំទីសញ្ជាតិអាហ្សង់ទីនរូបនេះបង្ហាញខ្លួនអោយក្រុម Chelsea បានចំនួន២៤ប្រកួតបន្ទាប់ពីរូបគេផ្ទេរចេញពីក្លិប Manchester City ដោយគ្មានតម្លៃខ្លួនកាលពីឆ្នាំ២០១៧។

  កីឡាករ Willy Caballero
  កីឡាករ Willy Caballero

ចំណែកឯក្នុងរដូវកាល ២០១៩/២០ នេះរូបគេបង្ហាញខ្លួនបាន២ប្រកួតប៉ុណ្ណោះអោយក្រុម Chelsea ពោលគឺប្រកួតក្នុងព្រឹត្តិការណ៍ EFL Cup ប៉ក្រុម Grimsby Town និងប្រកួតប៉ះក្រុម Manchester United។

ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយកាសែត AS របស់ប្រទេសអេស្ប៉ាញ អតីតកីឡាករក្លិប Malaga រូបនេះបាននិយាយពីគម្រោងវិលត្រលប់ទៅកាន់លីគ La Liga ថា៖

"កុងត្រារបស់ខ្ញុំជាមួយនឹងក្លិបនឹងផុតកំណត់នាពេលបញ្ចប់រដូវកាលនេះ ហើយយើងនឹងទន្ទឹងរង់ចាំថាមើលនឹងមានអ្វីកើតឡើងនាពេលអនាគត។ខ្ញុំមិនវិលត្រលប់ទៅប្រទេសអាហ្សង់ទីនវិញនោះទេ ព្រោះខ្ញុំចង់លេងនៅតំបន់អឺរ៉ុប។"

  កីឡាករ Willy Caballero
  កីឡាករ Willy Caballero

កីឡាករ Willy Caballero បន្តទៀតថា៖

"ខ្ញុំចង់ត្រលប់ទៅកាន់ទឹកដីអេស្ប៉ាញវិញ អាចនឹងក្លិប Elche ឬ Malaga។​ ប៉ុន្តែឥលូវនេះខ្ញុំជាកីឡាកររប​ស់ Chelsea ហើយរង់ចាំមើលថាតើនឹងមានអ្វីកើតឡើងនៅខែមិថុនាឆ្នាំក្រោយ៕"

ប្រភព៖ The Sun

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T