មហាជនឆ្ងល់ តើប្រូម៉ូសិនទិញឡានថែមឡានរបស់ S-Auto ជាការពិតដែរទេ? ចង់ដឹងស្តាប់ម្ចាស់ S-Auto បកស្រាយ! (មានវីដេអូ)

//s4.kh1.co/0e/0e4def54c933bcfe80590ab54b127f35915b799f.jpg
សង្គម

 ០៨-វិច្ឆិកា-២០១៩ ៣ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ កាលពីខែមុននេះ ហាងលក់រថយន្ត S-Auto មានប្រូម៉ូសិនដ៏អស្ចារ្យមួយ​មិនធ្លាប់មានពីមុនមក​ ដែលអតិថិជនធ្វើការ​ជាវ​រថយន្ត Lexus NX200T មួយគ្រឿង​ទទួលបានរថយន្ត Prius មួយគ្រឿង​ភ្លាមៗដោយឥតគិតថ្លៃ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឃើញប្រូម៉ូសិនដ៏អស្ចារ្យនេះ មានអតិថិជនជាច្រើនចាប់អារម្មណ៍ ហើយក្នុងនោះ​មានអតិថិជន​មក​ពីខេត្តសៀមរាបមួយរូប បានស្កាត់​មក​ដើម្បី​ស្វែងរកនឹង​ជាវ ឃើញថា​ប្រូម៉ូសិន​នេះមានពិត​ ហើយការថែមនោះទៀតសោត​ គឺមិនមែនចេះតែថែមរថយន្ត​ខូចខាត ធ្លាប់មានការបុកធ្ងន់ធ្ងរពីមុននោះទេ ប៉ុន្តែជារថយន្ត​ដែលមានម៉ាស៊ីននៅល្អ​តែម្ដង។

ប្រូម៉ូសិនទិញឡាន ថែមឡាន ពី S-Auto
ប្រូម៉ូសិនទិញឡាន ថែមឡាន ពី S-Auto

បើទោះជាមាន​ភស្ដុតាង​នៃការជាវរថយន្ត​ជាក់ស្ដែង​បែបនេះក្ដី នៅមានមនុស្សមួយចំនួនតូច​លើកឡើង​ថា ការ​ថែមជូន​ដ៏អស្ចារ្យនេះថា ជាការបោកប្រាស់ ឬទិញមួយ​ថែមមួយគិត​លុយពីរជាដើម។

ដើម្បី​កុំឱ្យបងប្អូនមួយចំនួន​នៅបន្ត​ងឿង​ឆ្ងល់បន្តទៀត នាពេលថ្មីៗនេះ លោក ប៊ុន រតនា ដែលជា​ម្ចាស់ហាងលក់រថយន្តS-Auto បានធ្វើការ​ Live វីដេអូស្រាយចម្ងល់ កុំឱ្យបងប្អូនមួយចំនួននៅតែសង្ស័យបន្តទៀត។

នៅក្នុងវីដេអូ Live លោក ប៊ុន រតនា ដែលកំពុងបម្រើការនៅផលិត​កម្មថោន និង​ជាបុគ្គលមានឈ្មោះបោះសម្លេង​មួយរូបលើហ្វេសប៊ុកផងនោះលើកឡើង​ថា លោកគ្មានមូលហេតុអ្វីដែលត្រូវ​លក់រថយន្តបោកប្រាស់​បងប្អូននោះទេ ដោយមានតែជួយឱ្យបងប្អូនចំណេញតែប៉ុណ្ណោះ​ ហើយហាង​លក់រថយន្ត​របស់លោកមាន​រថយន្ត​គ្រប់គ្រាន់សម្រាប់ថែមជូន ដែលបងប្អូនសុទ្ធតែអាច​ទៅមើលគ្រប់ពេលវេលា ដើម្បីឱ្យបានជាក់ច្បាស់។

ប្រូម៉ូសិនទិញឡាន ថែមឡាន ពី S-Auto
ប្រូម៉ូសិនទិញឡាន ថែមឡាន ពី S-Auto

លោក ប៊ុន រតនា​ បានធ្វើការបញ្ចាក់ទៀត​ថា អតិថិជន​អាច​ឆែកមើលពីប្រវត្តិឡាន​បានទាំងអស់ ដោយលោកមិនលាក់លៀមអ្វីនោះឡើយ ហើយរថយន្ត​ដែលនាំចូលទាំងអស់នោះសុទ្ធតែមានក្រដាសពន្ធ​ត្រឹមត្រូវស្របច្បាប់ មិនមែនជារថយន្ត​គេចពន្ធ​អ្វីនោះទេ ហើយលោកហ៊ានធានាទៀត​ថា​គ្មានទេ ឡានកាត់ត ស្ងោរប្ដូរពណ៌ ឬ​ឡាន​ខ្ទេចម៉ាស៊ីន មានការបុកធ្ងន់ធ្ងរនោះទេ។

ប្រូម៉ូសិនទិញឡាន ថែមឡាន ពី S-Auto
ប្រូម៉ូសិនទិញឡាន ថែមឡាន ពី S-Auto

ជាមួយគ្នានេះដែរ បើតាមការ​បកស្រាយ​នៅក្នុង​វីដេអូ Live ខាង​លើនេះទាក់ទង​ទៅនឹង​ការសង្ស័យថា ​ការ​ថែមជូននេះបានបូកបញ្ចូល​តម្លៃ​រថយន្ត​ថែមរួច​ទៅហើយនោះ​ ដោយលោកលើកឡើង​ថា តម្លៃដែលលោក​លក់ជូនអតិថិជន​នោះ ​ជាតម្លៃ​រថយន្ត Lexus NX200T មិនខុសពីហាងឆេងទីផ្សារ​ប៉ុន្មាននោះទេ ហើយចំណេញបាន​រថយន្ត Prius មួយគ្រឿង​ថែមទៀត។  

កុំចេះតែស្មានផ្ដេសផ្ដាស បើចង់ដឹង​ថា​ឱកាសដ៏ល្អដូច្នេះ​ដូចម្ដេចខ្លះ ប្រញាប់ធ្វើការ​ទំនាក់ទំនង​ទៅកាន់ S-Auto ទិញលក់រថយន្ត ​ឥឡូវ​នេះទៅ។

ប្រូម៉ូសិនទិញឡាន ថែមឡាន ពី S-Auto
ប្រូម៉ូសិនទិញឡាន ថែមឡាន ពី S-Auto
ប្រូម៉ូសិនទិញឡាន ថែមឡាន ពី S-Auto
ប្រូម៉ូសិនទិញឡាន ថែមឡាន ពី S-Auto

ទំនាក់ទំនង S-Auto ទិញលក់រថយន្ត ឥឡូវនេះទៅតាមរយៈ៖
លេខទូរស័ព្ទ៖ 012 500 306 (Cellcard)
អាស័យដ្ឋាន អេសអូតូ៖ ផ្ទះលេខ244 នៅតាមបណ្តោយផ្លូវជាសុផារ៉ា ចំងាយ 500 ម៉ែត្រពីរង្វង់មូលខេមកូខាងឆ្វេងដៃការាសសាំងភីធីធី។
ទំព័រហ្វេសប៊ុកhttps://www.facebook.com/Sautocambodia/

Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T