ភ្នំពេញ៖ កាលពីខែមុននេះ ហាងលក់រថយន្ត S-Auto មានប្រូម៉ូសិនដ៏អស្ចារ្យមួយមិនធ្លាប់មានពីមុនមក ដែលអតិថិជនធ្វើការជាវរថយន្ត Lexus NX200T មួយគ្រឿងទទួលបានរថយន្ត Prius មួយគ្រឿងភ្លាមៗដោយឥតគិតថ្លៃ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឃើញប្រូម៉ូសិនដ៏អស្ចារ្យនេះ មានអតិថិជនជាច្រើនចាប់អារម្មណ៍ ហើយក្នុងនោះមានអតិថិជនមកពីខេត្តសៀមរាបមួយរូប បានស្កាត់មកដើម្បីស្វែងរកនឹងជាវ ឃើញថាប្រូម៉ូសិននេះមានពិត ហើយការថែមនោះទៀតសោត គឺមិនមែនចេះតែថែមរថយន្តខូចខាត ធ្លាប់មានការបុកធ្ងន់ធ្ងរពីមុននោះទេ ប៉ុន្តែជារថយន្តដែលមានម៉ាស៊ីននៅល្អតែម្ដង។
បើទោះជាមានភស្ដុតាងនៃការជាវរថយន្តជាក់ស្ដែងបែបនេះក្ដី នៅមានមនុស្សមួយចំនួនតូចលើកឡើងថា ការថែមជូនដ៏អស្ចារ្យនេះថា ជាការបោកប្រាស់ ឬទិញមួយថែមមួយគិតលុយពីរជាដើម។
ដើម្បីកុំឱ្យបងប្អូនមួយចំនួននៅបន្តងឿងឆ្ងល់បន្តទៀត នាពេលថ្មីៗនេះ លោក ប៊ុន រតនា ដែលជាម្ចាស់ហាងលក់រថយន្ត S-Auto បានធ្វើការ Live វីដេអូស្រាយចម្ងល់ កុំឱ្យបងប្អូនមួយចំនួននៅតែសង្ស័យបន្តទៀត។
នៅក្នុងវីដេអូ Live លោក ប៊ុន រតនា ដែលកំពុងបម្រើការនៅផលិតកម្មថោន និងជាបុគ្គលមានឈ្មោះបោះសម្លេងមួយរូបលើហ្វេសប៊ុកផងនោះលើកឡើងថា លោកគ្មានមូលហេតុអ្វីដែលត្រូវលក់រថយន្តបោកប្រាស់បងប្អូននោះទេ ដោយមានតែជួយឱ្យបងប្អូនចំណេញតែប៉ុណ្ណោះ ហើយហាងលក់រថយន្តរបស់លោកមានរថយន្តគ្រប់គ្រាន់សម្រាប់ថែមជូន ដែលបងប្អូនសុទ្ធតែអាចទៅមើលគ្រប់ពេលវេលា ដើម្បីឱ្យបានជាក់ច្បាស់។
លោក ប៊ុន រតនា បានធ្វើការបញ្ចាក់ទៀតថា អតិថិជនអាចឆែកមើលពីប្រវត្តិឡានបានទាំងអស់ ដោយលោកមិនលាក់លៀមអ្វីនោះឡើយ ហើយរថយន្តដែលនាំចូលទាំងអស់នោះសុទ្ធតែមានក្រដាសពន្ធត្រឹមត្រូវស្របច្បាប់ មិនមែនជារថយន្តគេចពន្ធអ្វីនោះទេ ហើយលោកហ៊ានធានាទៀតថាគ្មានទេ ឡានកាត់ត ស្ងោរប្ដូរពណ៌ ឬឡានខ្ទេចម៉ាស៊ីន មានការបុកធ្ងន់ធ្ងរនោះទេ។
ជាមួយគ្នានេះដែរ បើតាមការបកស្រាយនៅក្នុងវីដេអូ
Live ខាងលើនេះទាក់ទងទៅនឹងការសង្ស័យថា ការថែមជូននេះបានបូកបញ្ចូលតម្លៃរថយន្តថែមរួចទៅហើយនោះ
ដោយលោកលើកឡើងថា តម្លៃដែលលោកលក់ជូនអតិថិជននោះ ជាតម្លៃរថយន្ត Lexus NX200T មិនខុសពីហាងឆេងទីផ្សារប៉ុន្មាននោះទេ ហើយចំណេញបានរថយន្ត Prius មួយគ្រឿងថែមទៀត។
កុំចេះតែស្មានផ្ដេសផ្ដាស បើចង់ដឹងថាឱកាសដ៏ល្អដូច្នេះដូចម្ដេចខ្លះ ប្រញាប់ធ្វើការទំនាក់ទំនងទៅកាន់ S-Auto ទិញលក់រថយន្ត ឥឡូវនេះទៅ។
ទំនាក់ទំនង S-Auto ទិញលក់រថយន្ត ឥឡូវនេះទៅតាមរយៈ៖
លេខទូរស័ព្ទ៖ 012
500 306 (Cellcard)
អាស័យដ្ឋាន អេសអូតូ៖ ផ្ទះលេខ244 នៅតាមបណ្តោយផ្លូវជាសុផារ៉ា ចំងាយ 500 ម៉ែត្រពីរង្វង់មូលខេមកូខាងឆ្វេងដៃការាសសាំងភីធីធី។
ទំព័រហ្វេសប៊ុក៖ https://www.facebook.com/Sautocambodia/៕