មកដឹងពីប្រវត្តិដំរីកម្សត់ ឡាក់គី ដែលចាត់ទុក ហ្មដំរី ដូចជាឪពុកបង្កើតខ្លួន (មានវីដេអូ)

//s9.kh1.co/b5/b549edd176d788afe3abc80fa85fad37d1692549.png
យល់ដឹង

 ០២-កក្កដា-២០២៥ ១ល្ងាច · ១៩ ម៉ោងមុន

ប្រវត្តិដំរីឡាក់គី ដែលមានវ័យ២៦ឆ្នាំ រត់តាមហ្មដំរី ទ្រី ស៊ីថេង ដែលបានលាឈប់ពីការងារក្នុងសួនសត្វភ្នំតាម៉ៅ។

យល់ដឹង៖ ដូចដែលប្រិយមិត្តដឹងរួចមកហើយថា លោក ទ្រី ស៊ីថេង និង ដំរី ឈ្មោះឡាក់គី មានមនោសញ្ចេតនា ប្រៀបបានដូចជាគ្រួសារតែមួយ ខ្វះគ្នាពុំបាន។ យ៉ាងណាមិញ ហ្មដំរីរូបនេះ បានលាឈប់បម្រើការងារពីសួនសត្វភ្នំតាម៉ៅ បន្ទាប់ពីមើលថែសត្វព្រៃនៅទីនេះ អស់រយៈពេល៣០ឆ្នាំមក។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=366,q=100/bb/bbf32321b5ad0ef02c6309d265a3034d49347681.png

មុននឹងលាដំរីឡាក់គី លោក ស៊ីថេង ក៏បានធ្វើជាវីដេអូឯកសារមួយ ដែលបានរៀបរាប់ពីប្រវត្តិរបស់លោកនៅក្នុងសួនសត្វភ្នំតាម៉ៅ និងប្រវត្តិរបស់ដំរីឡាក់គីផងដែរ។ ដំរីឡាក់គី ត្រូវបានគេជួយសង្គ្រោះយកមកចិញ្ចឹមនៅក្នុងសួនសត្វចាប់តាំងពីឆ្នាំ១៩៩៩ នៅក្រោមការមើលថែរបស់លោក ស៊ីថេង។

កាលពីដំរីឡាក់គី នៅតូច ម្ដាយវាត្រូវបានអ្នកប្រមាញ់សត្វព្រៃ បាញ់សម្លាប់ម្ដាយរបស់វា ដើម្បីយកកូនដំរីឡាក់គី ទៅជួញដូរ តែជាសំណាង ឡាក់គីត្រូវបានគេជួយសង្គ្រោះ ហើយក៏បានយកថែរក្សានៅសួនសត្វភ្នំតាម៉ៅរហូតមកដល់សព្វថ្ងៃ។

https://s9.kh1.co/__image/w=650,h=346,q=100/4c/4ca52c64535a6c9973376db939f1a53fcc545c83.png

ហ្មដំរី បានបន្ដទៀតថា ថ្ងៃកំណើតរបស់ឡាក់គី គឺលោកបានយកថ្ងៃដែល ឡាក់គី មកដល់សួនសត្វដំបូងនោះគឺនៅថ្ងៃទី23 ខែកក្កដា ឆ្នាំ១៩៩៩ ហើយមកដល់ថ្ងៃនេះ ឡាក់គី មានអាយុ២៦ឆ្នាំហើយ។ កាលពីមកដល់សួនសត្វដំបូង ឡាក់គី ទើបនៅជាកូនង៉ាដំរីនៅឡើយ ហើយត្រូវបានលោក ស៊ីថេង បំបៅទឹកដោះគោម្ដងគត់ ឡាក់គី ក៏តាមលោករហូតតែម្ដង។

https://s9.kh1.co/__image/w=650,h=867,q=100/20/20af8c182f499fc3f66f2f6bc071c2ba90260f4d.png

មិនថា ដើរទៅណា ឬពេលសម្រាន្តនោះទេ ឡាក់គី តែងតែនៅក្បែរ ហ្មដំរី ចាត់ទុកលោកដូចជាម្ដាយបង្កើតរបស់ខ្លួនអញ្ចឹងដែរ។ នៅក្រោមការបង្ហាត់បង្រៀនរបស់ហ្មដំរី ឡាក់គី ធំធាត់យ៉ាងល្អ មានភាពឆ្លាតវ័យ ខុសពីដំរីទូទៅ ចេះរាំ ចេះស្ដាប់បង្គាប់ទៀតផង។

ពិតជាគួរឲ្យសោកស្ដាយ ដែលលោក​ ស៊ីថេង សម្រេចចិត្តលាឈប់ពីការងារជាអ្នកថែសត្វ ពិសេសនោះគឺ បែកពី ឡាក់គី ដែលធ្លាប់រួមរស់នៅជាមួយគ្នា ដូចឪពុក និងកូន។

ដើម្បីដឹងកាន់តែលម្អិតសូមទស្សនាវីដេអូខាងក្រោម៖

Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T