តើស្ត្រីគួរនិយាយពីការរួមភេទជាមួយដៃគូឬទេ? តើការរួមភេទបែបណាខ្លះ ទើបធ្វើឱ្យស្ត្រីឈានដល់ចំណុចកំពូល និង មានសុវត្ថិភាព?

//s9.kh1.co/fd/fd5009be726d39f46a81067b02e5728ed217f5cc.png
យល់ដឹង

 ១៥-សីហា-២០២៥ ៨ព្រឹក · មួយថ្ងៃមុន

សុខភាពផ្លូវភេទពិតជាមានសារសំខាន់ចំពោះស្ត្រី វារួមចំណែកដល់សុខុមាលភាពទូទៅ ការគោរពខ្លួនឯង និង ទំនាក់ទំនងដៃគូ។ យោងតាមគេហទំព័រ VIYA Cambodia ដែលជាវេទិកាឌីជីថលប្រមូលផ្តុំព័ត៌មាន​ចំណេះដឹង និង សេវាសុខភាពស្ត្រីប្រកបដោយគុណភាព «សុខភាពផ្លូវភេទ» សំដៅទៅលើស្ថានភាពរាងកាយ អារម្មណ៍ ផ្លូវចិត្ត និង សុខុមាលភាពទាក់ទងនឹងផ្លូវភេទ។

សុខភាពផ្លូវភេទពិតជាមានសារសំខាន់ចំពោះស្ត្រី វារួមចំណែកដល់សុខុមាលភាពទូទៅ ការគោរពខ្លួនឯង និង ទំនាក់ទំនងដៃគូ។ យោងតាមគេហទំព័រ VIYA Cambodia ដែលជាវេទិកាឌីជីថលប្រមូលផ្តុំព័ត៌មាន​ចំណេះដឹង និង សេវាសុខភាពស្ត្រីប្រកបដោយគុណភាព «សុខភាពផ្លូវភេទ» សំដៅទៅលើស្ថានភាពរាងកាយ អារម្មណ៍ ផ្លូវចិត្ត និង សុខុមាលភាពទាក់ទងនឹងផ្លូវភេទ។ មួយក្នុងចំណោមនោះ ប្រធានបទដែលស្ត្រីតែងខ្មាសអៀន ឬ មិនហ៊ានបើកចំហ គឺភាពរីករាយផ្លូវភេទ ឬហៅថា Sexual Pleasure ដែលវាមានប្រយោជន៍ខ្លាំងដល់ផ្លូវកាយ និង​ ផ្លូវចិត្ត ជាពិសេសសុខភាពផ្លូវភេទស្ត្រីតែម្តង។ តស់! ថ្ងៃនេះយើងមកស្វែងយល់ទាំងអស់គ្នាអំពីសុខភាពផ្លូវភេទស្ត្រី ដែលមានទំនាក់ទំនងទៅនឹងភាពរីករាយផ្លូវភេទ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=434,q=100/79/79eaeeb8ac4e70d6821f2a75929fcb899421ce31.jpg

Ø  តើភាពរីករាយផ្លូវភេទស្ត្រីកើតឡើងពីអ្វី?

ចម្លើយដ៏សាមញ្ញ គឺកើតឡើងពីការរួមភេទ មិនថាការរួមភេទជាមួយដៃគូ ឬ មួយការសម្រេចកាមដោយខ្លួនឯង។ ការរួមភេទប្រកបដោយភាពរីករាយ គួរតែធ្វើវាទៅដោយការពេញចិត្ត ស្និទ្ធស្នាល និង មានការគោរព។ មិនថាមាន ឬ មិនធ្លាប់មានបទពិសោធនោះទេ ការរួមភេទដោយអារម្មណ៍សុវត្ថិភាព ត្រូវតែកើតឡើងពីការស្ម័គ្រចិត្ត និង ផ្តល់ភាពស្រណុកសុខស្រួលឱ្យគ្នាទៅវិញទៅមក ឬ អាចនិយាយបានថា ជាការរួមភេទដោយមិនមានសម្ពាធ ឬ មិនស្រណុកខ្លួន។

https://s9.kh1.co/__image/w=650,h=975,q=100/fb/fba97dcc641c78b5dc02f93d30126df459942a4e.jpg

ភាពរីករាយផ្លូវភេទស្ត្រីក៏បានរួមបញ្ចូល ៣ យ៉ាង៖

១. ចំណុចស្រៀវស្រើប

នៅលើប្រដាប់ភេទស្ត្រី ចំណុចស្រៀវស្រើបខ្លាំង មាននៅត្រង់តំបន់ពិសេសពីរគឺ សិរស្ត្រី ឬ clitoris ដែលជាផ្នែក​ខាងក្រៅ​មួយ​នៃ​ទ្វារមាស​​ វានឹងផ្តល់អារម្មណ៍ស្រៀវស្រើបខ្លាំង នៅពេលទទួលបានការប៉ះ ឬ រំញោចពីដៃគូ។ តំបន់មួយទៀតគឺ G-spot វាស្ថិតនៅក្នុង​ទ្វារមាស ដែលជាទូទៅនឹងភ្ញោចអារម្មណ៍ស្រៀវស្រើបនៅពេលស៊​ក​បញ្ចូល​លិង្គទៅ​ក្នុង​ទ្វារមាស​។

https://s9.kh1.co/__image/w=650,h=366,q=100/f6/f6defd37d20932a1ab2f71ec2935da0f9ef6a7e8.jpg

២. ការដល់ចំណុចកំពូល

បើទោះការដល់ចំណុចកំពូលគ្រាន់តែជាគោលដៅសម្រេចចុងក្រោយនៃការរួមភេទ ប៉ុន្តែជារឿយៗមនុស្សស្រីមិនទទួលបានវាគ្រប់ពេលនៅពេលរួមភេទដូចបុរសឡើយ។ តាមការសិក្សាជាច្រើនរកឃើញថា ធម្មតាបុរស ៩៥% តែងតែដល់ចំណុចកំពូលនៅអំឡុងពេលរួមភេទ ខណៈស្ត្រីមានត្រឹមតែ ៦៥% ប៉ុណ្ណោះ។ ហេតុដូច្នេះ ដើម្បីសម្រេចក្តីសុខព្រមគ្នា បុរសដៃគូគប្បីរំញោចខ្លាំងនៅត្រង់តំបន់ស្រៀវស្រើប សិរស្ត្រី ឬ (clitoris) និង តំបន់ G-spot នេះឯង។ រីឯការសម្រេចកាមដោយខ្លួនឯង ស្ត្រីក៏អាចអនុវត្តត្រង់ចំណុចនេះដូចគ្នា មិនថាការប្រើដៃ ឬ មានឧបករណ៍កម្សាន្តជំនួយរឹតតែល្អ។

https://s9.kh1.co/__image/w=650,h=434,q=100/7f/7f6914231a9be6ef70f8a05fd258ae0283e2c3b9.jpg

ការឈានដល់ចំណុចកំពូលរបស់ស្ត្រី មិនថារួមភេទជាមួយដៃគូ ឬ សម្រេចកាមដោយខ្លួនឯង ពិតជាមានប្រយោជន៍ច្រើន។ ក្នុងនោះរួមមាន៖ គេងលក់ស្រួល, ពង្រឹងប្រព័ន្ធការពាររាងកាយ, ជួយសុខភាពបេះដូង, កាត់បន្ថយភាពតានតឹង, ធ្វើឱ្យអារម្មណ៍រីករាយ និង​ ស្រស់ស្រាយ, មានទំនុកចិត្តលើខ្លួនឯង, មានទំនាក់ទំនងនឹងរាងកាយបានល្អ, បង្កើនចំណង់ផ្លូវភេទ, ពង្រឹងសាច់ដុំអាងត្រគាក ហើយថែមទាំងបង្កើនចំណងស្នេហាកាន់តែស្អិតល្មួត។

https://s9.kh1.co/__image/w=650,h=434,q=100/d2/d220276f2afab0603d212608a113255bdafec907.jpg

៣. ការបបោសអង្អែល

ការដុតរោលអារម្មណ៍តាមរយៈការបបោសអង្អែល ជាចំណែកជួយឱ្យស្ត្រីមានអារម្មណ៍រំភើបស្រើបស្រាលផងដែរ។ ក្រៅពីតំបន់ពិសេសពីរខាងលើ ជាមួយគ្នានេះចំណុចបបោសអង្អែល ដែលផ្តល់អារម្មណ៍រំភើបស្រើបស្រាលមានដូចជា៖ ដើមទ្រូង, ចុងសុដន់, ត្រង់គន្លាក់គល់-ក, បបូរមាត់, អណ្តាត, ត្រគាក, គល់ភ្លៅក្បែរក្រលៀន, ក្រលៀន, គូទ, ជើង និង ​ស្លឹកត្រចៀក ជាដើម។​ ការបបោសអង្អែលមិនត្រឹមតែជួយជំរុញឱ្យស្ត្រីឈានដល់ចំណុចកំពូលប៉ុណ្ណោះទេ តែថែមទាំងជួយបង្កើនទឹករំអិលត្រង់ទ្វារមាស កាត់បន្ថយការឈឺចាប់ និង ដុតអារម្មណ៍ពុះកញ្ជ្រោលនៅអំឡុងពេលរួមភេទផងដែរ។

https://s9.kh1.co/__image/w=650,h=434,q=100/78/78fc20fad65b690a85bb588dd4d0a1a75e9ec209.jpg

Ø  ចាំបាច់ដែរទេ ពិភាក្សាអំពីភាពរីករាយផ្លូវភេទនេះជាមួយដៃគូ?

វាពិតជាចាំបាច់ និង មិនគួរខ្មាសអៀនឡើយ។ ​បើតាម VIYA Cambodia ដើម្បីឱ្យមានទំនាក់ទំនងផ្លូវភេទកាន់តែល្អជាមួយដៃគូ អ្នកគួរកំណត់ពេលវេលាណាមួយដើម្បីពិភាក្សាគ្នាអំពីអ្វីដែលអ្នក និង ដៃគូចង់ ឬ មិនចង់បាន ព្រមទាំងរកវិធីដើម្បីសម្របសម្រួលការចង់បានរបស់អ្នកទាំងពីរ។ សូមលើកយកសំណូមពរប្រកបដោយភាពវិជ្ជមាន ដោយចៀសវាងការស្តីបន្ទោស ឬ ត្អូញត្អែរពីបញ្ហាដែលកំពុងជួប។ សូមនិយាយដោយស្មោះត្រង់អំពីអ្វីដែលអ្នកចង់បាន ហើយសូមកុំបង្ខំដៃគូធ្វើអ្វីដែលគាត់មិនចង់ធ្វើ។ បើកចិត្តឱ្យទូលាយចំពោះគំនិតរបស់ដៃគូអ្នក និង សម្របសម្រួលប្រសិនបើគំនិតរបស់អ្នកមិនស្របគ្នា។ សូមកុំទុកឱ្យដៃគូស្មានចិត្តរបស់អ្នក ដូច្នេះសូមប្រាប់អំពីគំនិតរបស់អ្នកឱ្យច្បាស់លាស់។

https://s9.kh1.co/__image/w=650,h=434,q=100/00/00e483a68655c0c0ab3de4088227c739af8e7c2d.jpg

Ø  អនុវត្តការរួមភេទប្រកបដោយសុវត្ថិភាព

ការពិភាក្សាគ្នាអំពីការការពារនៅពេលរួមភេទ មានប្រយោជន៍ចៀសវាងការមានផ្ទៃពោះដោយមិនបានគ្រោងទុក និង ការឆ្លងមេរោគផ្លូវភេទ បង្កជាជំងឺកាមរោគផ្សេងៗ។ វិធីការពារមានច្រើនយ៉ាងដូចជា៖ ការប្រើស្រោមអនាម័យបុរស និង ស្ត្រី, ថ្នាំពន្យារកំណើត (ថ្នាំគ្រាប់ និង ថ្នាំចាក់), កងដាក់ក្នុងស្បូន និង កងដាក់ក្រោមស្បែក ជាដើម។

https://s9.kh1.co/__image/w=650,h=650,q=100/6e/6ef2af96d5de72b88da4f867394a370b3b0e699d.jpg

និយាយរួម ភាពរីករាយផ្លូវភេទផ្សារភ្ជាប់យ៉ាងជិតដិតទៅនឹងសុខភាពផ្លូវភេទស្ត្រី។ វាផ្តល់ប្រយោជន៍ទាំងផ្លូវកាយ ផ្លូវចិត្ត សុខភាព និង សុខុមាលភាពទូទៅ។ ការរក្សាសុខភាពផ្លូវភេទបានល្អ ក៏ត្រូវរួមបញ្ចូលការរួមភេទដោយការព្រមព្រៀងគ្នា ការការពារការឆ្លងជំងឺកាមរោគ ឬ ការមានផ្ទៃពោះដោយចៃដន្យ ការពិភាក្សាដោយបើកចំហជាមួយដៃគូ បូករួមការពិនិត្យសុខភាពជាប្រចាំជាមួយអ្នកជំនាញ។

ដូចនេះ បើស្ត្រីទាំងឡាយមានចម្ងល់អ្វីមួយ ឬ ចង់ស្វែងយល់អំពីបញ្ហាសុខភាពផ្លូវភេទបន្ថែម យើងសូមណែនាំប្រឹក្សាជាមួយអ្នកជំនាញ VIYA Cambodia ឬ អ្នកអាចចូលទៅកាន់គេហទំព័រ VIYA Cambodia ដែលជាវេទិកាឌីជីថលសម្រាប់ស្ត្រី ដែលចង់បាន​ចំណេះដឹង និង សេវាសុខភាពប្រកបដោយគុណភាព ដោយតម្រូវតាមសុខភាពផ្លូវភេទ ព្រមទាំងគោរពឯកជនភាពរបស់ស្ត្រីផងដែរ៕

https://s9.kh1.co/__image/w=650,h=650,q=100/e9/e902ef746feebdb493c09822a632d6708560e1e3.jpg

សម្រាប់ព័ត៌មានបន្ថែម :

Hotline: 012 999 124/ 078 999 124/ 010 485 585

Facebook Page: https://www.facebook.com/viyacambodiapsi

Telegram channel: https://t.me/viyacambodia

TikTok: @viya.cambodia

Instagram: viyacambodia

Website: https://www.viyahealth.com.kh/

Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T