មន្ត្រីបាននិយាយថា ឥណ្ឌូណេស៊ីនៅតែចរចាលម្អិត ការលើកលែងលើកិច្ចព្រមព្រៀងពន្ធអាមេរិក

//s9.kh1.co/e5/e53f71e85a914fe8f69e95a21000a3e52387353d.png
Khmerhome

 ១៨-កក្កដា-២០២៥ ៣ល្ងាច · ៧ ម៉ោងមុន

ឥណ្ឌូណេស៊ី នៅតែកំពុងចរចាលម្អិតនៃ កិច្ចព្រមព្រៀងពាណិជ្ជកម្មដែលទើបទទួលបានជាមួយសហរដ្ឋអាមេរិក បន្ទាប់ពីការទម្លាក់អត្រាពន្ធលើប្រទេសអាស៊ីអាគ្នេយ៍ ហើយកំពុងបន្តការលើកលែងសម្រាប់ការនាំចេញប្រេងដូង និងនីកែលរបស់ខ្លួន។ នេះបើតាមមន្ត្រីម្នាក់បាននិយាយកាលពីថ្ងៃសុក្រ ទី១៨ ខែកក្កដា។

https://s9.kh1.co/__image/w=650,h=342,q=100/e5/e53f71e85a914fe8f69e95a21000a3e52387353d.png
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អន្តរជាតិ៖ ឥណ្ឌូណេស៊ី នៅតែកំពុងចរចាលម្អិតនៃ កិច្ចព្រមព្រៀងពាណិជ្ជកម្មដែលទើបទទួលបានជាមួយសហរដ្ឋអាមេរិក បន្ទាប់ពីការទម្លាក់អត្រាពន្ធលើប្រទេសអាស៊ីអាគ្នេយ៍ ហើយកំពុងបន្តការលើកលែងសម្រាប់ការនាំចេញប្រេងដូង និងនីកែលរបស់ខ្លួន។ នេះបើតាមមន្ត្រីម្នាក់បាននិយាយកាលពីថ្ងៃសុក្រ ទី១៨ ខែកក្កដា។

ប្រទេសទាំងពីរ បានឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មដែលនាំឱ្យមានការកាត់បន្ថយអត្រាពន្ធដែលបានស្នើឡើងមក ១៩ភាគរយពី ៣២ភាគរយ។ កិច្ចព្រមព្រៀងនេះ គឺជាផ្នែកមួយនៃការសម្រេចបានត្រឹមតែមួយក្តាប់តូចប៉ុណ្ណោះ រហូតមកដល់ពេលនេះដោយរដ្ឋបាល លោក Trump នៅមុនថ្ងៃផុតកំណត់នៃការចរចាថ្ងៃទី១ ខែសីហា។

លោក Susiwijono Moegiarso មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ចរបស់ប្រទេស បានប្រាប់អ្នកសារព័ត៌មានថាប្រទេសទាំងពីរនៅតែកំពុងចរចារលម្អិតនៃកិច្ចព្រមព្រៀង។ លោក បានបន្ត ថាអត្រា ១៩ភាគរយនឹងត្រូវដាក់លើពន្ធលើវិស័យដែលមានស្រាប់។

លោក បានបន្តទៀតថា ប្រទេសឥណ្ឌូនេស៊ីបានស្នើឱ្យសហរដ្ឋអាមេរិកលើកលែងការនាំចេញកាកាវ កៅស៊ូ ប្រេងដូងឆៅ និងនីកែលរបស់ខ្លួនពីពន្ធ។ ផលិតផលបច្ចេកវិទ្យារបស់សហរដ្ឋអាមេរិកក៏នឹងត្រូវបានលើកលែងពីច្បាប់ "មាតិកាក្នុងស្រុក" របស់ប្រទេសឥណ្ឌូនេស៊ី ដែលតម្រូវឱ្យក្រុមហ៊ុនប្រើប្រាស់សមាសធាតុផលិតក្នុងស្រុកក្នុងការផលិតរបស់ខ្លួន។ បើតាមការបន្ថែម មន្ត្រីជាន់ខ្ពស់។

លោក Susiwijono បានលើកឡើងថា នេះគឺជាឱកាសដ៏ល្អ នេះនឹងក្លាយទៅជាកត្តាដ៏ល្អសម្រាប់យើង "កិច្ចព្រមព្រៀងគួរតែល្អដើម្បីគាំទ្រការនាំចេញរបស់យើង"។ លោក ថា ប្រទេសឥណ្ឌូណេស៊ីក៏នឹងទិញយន្តហោះសម្រាប់ក្រុមហ៊ុនដឹកជញ្ជូនទង់ជាតិរបស់ខ្លួន Garuda Indonesia ពីក្រុមហ៊ុន Boeing ហើយក្រុមហ៊ុនថាមពលរដ្ឋ Pertamina ក៏នឹងនាំចូលថាមពលពីសហរដ្ឋអាមេរិកផងដែរ ដោយស្ថិតនៅក្រោមការត្រួតពិនិត្យអាជីវកម្ម។

បើតាមមន្ត្រីជាន់ខ្ពស់ដដែល បានបន្ថែមទៀតថា ទំនិញអាមេរិកទាំងអស់ដែលនាំចូលទៅប្រទេសឥណ្ឌូនេស៊ីនឹងប្រឈមមុខនឹងការមិនយកពន្ធ លើកលែងតែភេសជ្ជៈមានជាតិអាល់កុល និងសាច់ជ្រូក ហើយទំនិញមួយចំនួនរបស់សហរដ្ឋអាមេរិកនឹងត្រូវបានលើកលែងពីច្បាប់កូតានាំចូល។

គួរបញ្ជាក់ផងដែរថា ឥណ្ឌូណេស៊ី គឺជាប្រទេសផលិតប្រេងដូងដ៏ធំបំផុតរបស់ពិភពលោក និងជាអ្នកផ្គត់ផ្គង់ដ៏ធំបំផុតទៅកាន់សហរដ្ឋអាមេរិក ដែលស្មើនឹង ៨៥ភាគរយនៃការនាំចូលសរុបរបស់ខ្លួនក្នុងឆ្នាំ២០២៤៕

ប្រភព៖ CNA

ប្រែមស្រួលដោយ៖ MD-Agnkor

Khmerhome
Khmerhome

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T