ក្រុម Orange Esport.CG បានឆ្លងផុតទៅកាន់វគ្គជម្រុះបឋមផ្ដាច់ព្រ័ត្រនៃការប្រកួត The PUBG Mobile ពិភពលោកហើយ

//s6.kh1.co/ef/effdc53811b696b3e44241fd0af508d600381296.jpg
កីទ្បា

 ០៨-វិច្ឆិកា-២០១៩ ១ល្ងាច · ៤ ឆ្នាំមុន

បន្ទាប់ពី ៥ សបា្ដហ៍នៅទីក្រុងសៀងហៃ ក្រុម Orange Esport.CG ដែលជាក្រុមត្រូវបានគេគិតថាមិនអាចឈ្នះនោះ បានទៅបន្ដការប្រកួតវគ្គផ្ដាច់ព្រ័ត្ររបស់ The PUBG Mobile Club Open (PMCO) ក្នុងតំបន់អាស៊ីអាគ្នេយ៍នារដូវស្លឹកឈើជ្រុះនេះ ដែលប្រព្រឹត្តឡើងនៅ សាមយ៉ាន មីដថោន ទីក្រុងបាំងកក ប្រទេសថៃ។ ក្រុមដែលមានទេពកោសល្យរបស់ប្រទេសកម្ពុជានេះ មានកីឡាករដូចជា៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s6.kh1.co/__image/w=650,h=341,q=100/ef/effdc53811b696b3e44241fd0af508d600381296.jpg

(ពីក្រោម ឆ្វេងទៅស្ដាំ, ពីលើ ឆ្វេងទៅស្ដាំ) ឈ្មោះពេញ៖ អ៊ីង សុភក្ដី (Ing Sopheakkdey), IGN: FIRE, អាយុ ១៩ ឆ្នាំ ឈ្មោះពេញ៖ មាស គិញកាន (Meas Kinhkan), IGN: STALKER, អាយុ ២០ ឆ្នាំ ឈ្មោះពេញ៖ លី ស៊ីលី (Ly Syly), IGN: POVPOV, អាយុ ១៧ ឆ្នាំ ឈ្មោះពេញ៖ ស៊ាន សុខសក្កដា (Sean Somsakada), IGN: LEON , អាយុ ២១ ឆ្នាំ បម្រុង ឈ្មោះពេញ៖ កៅ គីម (Kao Kim), IGN: POTATOO, អាយុ ២០ ឆ្នាំ

ថ្វីត្បិតតែពួកយើងបានជាប់ទៅកាន់វគ្គផ្ដាច់ព្រ័ត្រ PMCO Fall Split SEA ក៏ដោយ ពួកយើងប្រហែលនៅតែជាក្រុមដែលគេគិតថាមិនអាចយកឈ្នះគេបាន។ ការប្រកួតនេះបានធ្វើឡើងរយៈពេល ២ ថ្ងៃ ចាប់ពីថ្ងៃទី ២ និងទី ៣ ខែវិច្ឆិកា ដែលទើបតែកន្លងផុតទៅថ្មីៗនេះ។ ថ្ងៃទី ១ នៃការប្រកួត ក្រុមពួកយើងឈរនៅចំនាត់ថ្នាក់លេខ ៩ ក្នុងចំណោមក្រុមទាំងអស់។ ដោយសារថ្ងៃទី 1 នៃការប្រកួតពួកយើងលេងមិនបានល្អ ពួកយើងបានតាំងសម្មារតី និងប្រជុំក្រុមម្ដងទៀតសម្រាប់ថ្ងៃទី ២។ ពួកយើងប្រកួតបានយ៉ាងល្អនៅថ្ងៃទី 2 ដោយរក្សាតំណែងជាអ្នកឈ្នះ Winner Winner Chicken Dinners (WWCD) ដល់ទៅ 2 ប្រកួតផ្ទួនៗគ្នា ជាហេតុធ្វើឱ្យក្រុមពួកយើងឡើងដល់ចំណាត់ថ្នាក់លេខ ៤ ក្នុងចំណោមក្រុមទាំងអស់ និងត្រលប់មកផ្ទះវិញ ជាមួយរង្វាន់ជាទឹកប្រាក់ចំនួន ១ ម៉ឺនដុល្លារ។ មិនតែប៉ុណ្ណោះ ពួកយើងនឹងបន្ដទៅប្រកួតវគ្គជម្រុះបឋមផ្ដាច់ព្រ័ត្រនៃការប្រកួត The PUBG Mobile ពិភពលោកដែលនឹងធ្វើឡើងនៅទីក្រុង កូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៥ ខែវិច្ឆិកានេះ។ ពួកយើងនឹងប្រកួតទទល់ជាមួយនឹងក្រុមមកពីជុំវិញពិភពលោក ដើម្បីដណ្ដើមយកកៅអី ១ ក្នុងចំណោម ៣ សម្រាប់ឡើងទៅប្រកួតក្នុងវគ្គផ្តាច់ព្រ័ត្រពិភពលោក ដែលនឹងធ្វើឡើងនៅថ្ងៃទី ២៩ ខែវិច្ឆិការហូតដល់ថ្ងៃទី ១ ខែធ្នូ។

https://s4.kh1.co/__image/w=650,h=434,q=100/6c/6c31118ada6f27f9b39c995ce54983dd707de5f7.jpg

ការប្រកួត The PUBG Mobile ពិភពលោកវគ្គផ្ដាច់ព្រ័ត្រនេះ នឹងមានការចូលរួមពីក្រុមមកពី ១០ តំបន់ជុំវិញពិភពលោក ដើម្បីមានឱកាសឈ្នះចំនែកនៃរង្វាន់ធំ ៥០ ម៉ឺនដុល្លារ។ ក្រុម Orange Esports.CG នឹងកាន់ទង់ជាតិប្រទេសកម្ពុជាឡើងទៅលើឆាកអន្ដរជាតិ ដោយប្រកួតជាមួយក្រុមឆ្នើមមកពីជុំវិញពិភពលោក។ សម្រង់ពាក្យសំដីពីលោក អៀន តាន នាយកគ្រប់គ្រងនៃក្រុមហ៊ុន Orange E-sports បានមានប្រសាសន៍ថា៖

 “ក្រុមនេះបានបង្ហាញនូវភាពអង់អាចក្លាហានក្នុងការបង្ហាញឱ្យពិភពលោកដឹងថា កម្ពុជាក៏មានក្រុមដ៏មានទេពកោសល្យដែរ។ វាជាកិត្តិយសរបស់ពួកយើងក្នុងការបណ្តុះបណ្ដាលក្មេងប្រុសទាំងនេះឱ្យឈានជើងឡើងលើឆាកអន្ដរជាតិ និងប្រកួតតំណាងឲ្យប្រទេសកម្ពុជា។” 

Sokhom Kosoma
ម៉ារី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T