បើវ៉ៃម្លឹងៗនរណាទប់ជាប់?? ធន់ ចានតាក់ ផ្ដួលកីឡាករថៃឲ្យដេកស្អាត ត្រឹមទឹកទី២ (មានវីដេអូ)

//s5.kh1.co/18/186df44bd0c4f4d32b7fc53de880e8cc95465f22.jpg
កីទ្បា

 ០៨-វិច្ឆិកា-២០១៩ ១១ព្រឹក · ៤ ឆ្នាំមុន

ភ្នំពេញ៖ ការប្រកួតប្រដាល់គុនខ្មែរមិត្តភាពអន្តរជាតិ ក្នុងកម្មវិធីរបស់ស្ថានីយ៍ទូរទស្សន៍ CNC កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន អ្នកលេងគុនខ្មែរមកពីក្លិបក្រសួងការពារជាតិ ធន់ ចាន់តាក់ បានប្រកួតឈ្នះកីឡាករមកពីប្រទេសថៃ ភុតផាតណយ ដោយផ្ដួលឲ្យសន្លប់នៅក្នុងទឹកទី២។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ប្រវត្តិសង្ខេបរបស់កីឡាករទាំងពីរ
ប្រវត្តិសង្ខេបរបស់កីឡាករទាំងពីរ

ចាប់ផ្ដើមទឹកទី១ភ្លាម កីឡាករទាំងពីរមិនបានស្ទាបស្ទង់គ្នានោះទេ ដោយបានសម្រុកគ្នាយកតែម្ដង ដោយកីឡាករថៃព្យាយាមទាត់ជើងក្រោមខណៈ ចាន់តាក់ ប្រើយុទ្ធសាស្រ្តវាយលើធ្ងន់ៗ។ យ៉ាងណាចូលទឹកទី២ កូនសិស្សរបស់លោកគ្រូ ធន់ សុភា បានបុកខ្លាំងទៅលើកីឡាករថៃជាពិសេសការប្រើដៃ និងកែង ដោយបានធ្វើឲ្យកីឡាករថៃត្រូវលោកអាជ្ញាកណ្ដាលរាប់ម្ដង មុននឹងបន្តសម្រុករហូតចូលមួយជង្គង់ពេញធ្វើឲ្យកីឡាករថៃដេកដួល និងក្រោកមិនរួចតែម្ដង។

ជាលទ្ធផល ធន់ ចាន់តាក់ បានយកឈ្នះកីឡាករថៃ ភុតផាតណាយ ដោយវាយដៃគូឲ្យបោះបង់ចោលការប្រកួតនៅក្នុងទឹកទី២៕

ចង់ឃើញថា ធន់ ចាន់តាក់ ផ្ដួលកីឡាករថៃឲ្យដេកស្អាតយ៉ាងណានោះ ទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T