បរទេស៖ ខ្សែប្រយុទ្ធវ័យក្មេងកំពុងឡើងជើងរបស់ Real Madrid កីឡាករ Rodrygo Goes ស្ទើរតែផ្លាស់ទៅក្លិបយក្សមួយនៅអង់គ្លេសទៅហើយ មុនផ្លាស់មកលេងនៅកីឡដ្ឋាន Santiago Bernabeu។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
គ្រូបង្វឹករបស់ Santos លោក Elano Blumer បានឲ្យដឹងថា Rodrygo ស្ទើរតែផ្លាស់ទៅលេងនៅ Liverpool។ ថ្លែងប្រាប់សារព័ត៌មាន ESPN គ្រូបង្វឹកសញ្ជាតិប្រេស៊ីលបាននិយាយថា៖
“មានការចាប់អារម្មណ៍ខ្លាំងពីសំណាក់ Liverpool មកកាន់យុវជនរូបនេះ នៅពេលដែលគេលេងនៅឈុតយុវជន ហើយ Liverpool ចង់បានរូបគេជាខ្លាំង ប៉ុន្តែពេលនោះសំណើមកពីអង់គ្លេសមិនសមស្រប។”

លោកបានបន្តទៀតថា៖
“បន្ទាប់ពីពេលនោះសំណើពី Real Madrid ក៏បានមកដល់។ ខ្ញុំបាននិយាយជាមួយខាងក្លិប (Real Madrid) ហើយខ្ញុំបានប្រាប់ពួកគេថាយុវជនរូបនេះពិតជាមានសមត្ថភាពអស្ចារ្យ ហើយខ្ញុំពិតជាចង់ធ្វើការជាមួយគេ។ គេមានសមត្ថភាពតាំងពីនៅវ័យក្មេង។”
គួរបញ្ជាក់ផងដែរថា Real Madrid បានទិញយកខ្សែប្រយុទ្ធវ័យក្មេងសញ្ជាតិប្រេស៊ីល Rodrygo កាលពីរដូវក្ដៅឆ្នាំ២០១៨ ដោយចំណាយលុយ ៤៥លានអឺរ៉ូសម្រាប់តម្លៃខ្លួន៕

ប្រភព៖ Marca