លោក Unai Emery ចាប់ចិត្តទៅលើខ្សែបម្រើវ័យក្មេងក្នុងលីគអ៊ីតាលី Serie A ១រូបជាបេក្ខភាពដែលអាចមកជំនួសកន្លែងរបស់កីឡាករ Xhaka

//s5.kh1.co/a6/a6d345b0a4a798d4c32959d414d8b25da7a6df28.jpg
កីទ្បា

 ០៥-វិច្ឆិកា-២០១៩ ៣ល្ងាច · ៤ ឆ្នាំមុន

អង់គ្លេស៖ ក្លិបកាំភ្លើងធំ Arsenal ត្រូវបានគេរាយការណ៍ថាបានចាប់អារម្មណ៍ទៅលើខ្សែបម្រើវ័យ១៩ឆ្នាំរបស់ក្លិប Atalanta កីឡាករ Dejan Kulusevski ក្នុងគោលបំណងចង់បានកីឡាកររូបនេះ មកជំនួសដំណែងកីឡាករ Granit Xhaka។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ខ្សែបម្រើសញ្ជាតិស៊ុយអែតរូបនេះត្រូវបានក្លិប Atalanta ដាក់អោយក្រុម Parma ខ្ចីជើងក្នុងរដូវកាលនេះ ដោយបានបង្ហាញទម្រង់លេងយ៉ាងលេចធ្លោ ក្នុងចំណោម១១ប្រកួតកន្លងទៅនេះរូបគេស៊ុតបញ្ចូលទីបាន២គ្រាប់និងបញ្ជូនបាល់អោយមិត្តរួមក្រុមបញ្ចប់ទីបានចំនួន៥ដង។

  កីឡាករ Dejan Kulusevski
  កីឡាករ Dejan Kulusevski

យោងតាមគេហទំព័រ Tuttomercatoweb បានអោយដឹងថាទម្រង់លេងរបស់កីឡាករ Dejan Kulusevski បានទាក់ទាញចំណាប់អារម្មណ៍ក្រុមកាំភ្លើងធំ Arsenal យ៉ាងខ្លាំង ដោយលោក Unai Emery ចង់បានកីឡាកររូបនេះមកជំនួសកន្លែងកីឡាករ Granit Xhaka។

តាមរយៈប្រភពដដែលបានបន្តអោយដឹងទៀតថាមិនមែនមានតែក្លិប ​Arsenal នោះទេដែលតាមចែចូវយកកីឡាករ Dejan Kulusevski ក្នុងនោះក្លិប Wolves ក៏ចាប់អារម្មណ៍ចង់បានខ្សែបម្រើវ័យក្មេងរូបនេះផងដែរ។

  កីឡាករ Dejan Kulusevski
  កីឡាករ Dejan Kulusevski

គួររម្លឹកផងដែរថាកីឡាករ Dejan Kulusevski បានបណ្ដុះចេញពីថ្នាលយុវជនរបស់ក្លិប Atalanta ហើយបច្ចុប្បន្នរូបគេកំពុងតែលេងអោយក្រុម Parma ក្នុងលក្ខណ្ឌខ្ចីជើង ហើយតម្លៃខ្លួនរបស់រូបគេបច្ចុប្បន្នមានតម្លៃប្រមាណ ២៥លានអឺរ៉ូ (ឬប្រហែល២៧លានដុល្លារអាមេរិក)៕

ប្រភព៖ Caughtoffside

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T