កំពង់ស្ពឺ៖ ការប្រកួតប្រដាល់គុនខ្មែរ ក្នុងកម្មវិធី Khmer Fight នៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ កាលពីថ្ងៃអាទិត្យកន្លងទៅ ដៃភ្លើងជើងរន្ទះ រឿង សោភ័ណ្ឌ បានប្រកួតឈ្នះកីឡាករឆ្លងដែនមកពីទ្វីបអឺរ៉ុប ប្រទេសបារាំង Abdel Karin ដោយពិន្ទុ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការប្រកួតក្រោមតំណក់ទឹកភ្លៀង ជាមួយអ្នកគាំទ្រចូលរួមទស្សនាយ៉ាងច្រើនកុះករ កីឡាករទាំងពីរបានធ្វើឲ្យការប្រកួតជក់ចិត្តមែនទែន។ ការប្រកួតពេញ ៣ទឹក រឿង សោភ័ណ្ឌ បានប្រើគ្រប់ក្បាច់មិនថាដៃភ្លើង ជើងរន្ទះ ឬកែងនោះទេ ប៉ុន្តែនៅតែមិនអាចធ្វើឲ្យកីឡាករបារាំងសន្លប់ និងត្រូវលោកអាជ្ញាកណ្ដាលរាប់។ ជាលទ្ធផល រឿង សោភ័ណ្ឌ បានត្រឹមឈ្នះ Abdel ដោយពិន្ទុ៕
ចង់ឃើញថា កីឡាករបារាំង Abdel Karin ធន់យ៉ាងណានោះ ទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖