Real Madrid ត្រៀមកញ្ចប់ទឹកប្រាក់៧០លានផោន បូករួមជាមួយនឹង Gareth Bale ជាថ្នូរប្ដូរយកកីឡាករឆ្នើមរូបនេះពី Manchester City

//s5.kh1.co/7b/7baeb30f25304081ec998711094807ea193a6017.jpg
កីទ្បា

 ០៥-វិច្ឆិកា-២០១៩ ១០ព្រឹក · ៤ ឆ្នាំមុន

អេស្ប៉ាញ៖ ក្លិប Real Madrid ត្រូវបានគេរាយការណ៍ថាកំពុងត្រៀមធ្វើតេស្តចិត្តក្លិប Manchester City ដោយនឹងផ្ដល់ជូន Gareth Bale បករួមជាមួយនឹងលុយ៧០លានផោន(ឬប្រហែល ៩០លានដុល្លារអាមេរិក) ជាថ្នូរប្ដូរយកខ្សែបម្រើស្លាបសញ្ជាតិអង់គ្លេសកីឡាករ Raheem Sterling

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមរយៈសារព័ត៌មាន​ Skysports បានអោយដឹងថាអ្នកតំណាងរបស់ក្លិប Real Madrid នឹងធ្វើដំណើរទៅចូលរួមទស្សនាការប្រកួត រវាងក្រុមជម្រើសជាតិអង់គ្លេស ទល់នឹងក្រុម Montenegro និងប្រកួតក្រៅដីទល់នឹងក្រុម Kosovo នៅខែក្រោយនេះ ដើម្បីតាមដានពីទម្រង់លេងរបស់កីឡាករ Raheem Sterling អោយកាន់តែលម្អិត មុនសម្រេចចិត្តដាក់សំណើចុងក្រោយទៅកាន់​ Man City។

  កីឡាករ Raheem Sterling
  កីឡាករ Raheem Sterling

អ្នកតំណាងរបស់កីឡាករ Raheem Sterling ធ្លាប់បានធ្វើការណាត់ជួបជាមួយនឹងអគ្គនាយកក្លិប Real Madrid លោក Jose Angel Sanchez ម្ដងរួចទៅហើយកាលពីរដូវក្ដៅកន្លងទៅនេះជុំវិញការពិភាក្សាចុះកិច្ចព្រមព្រៀងនាំយក Sterling ទៅកាន់ទឹកដី Bernabeu ប៉ុន្តែការចរចានោះមិនបានជោគជ័យនោះទេ។

ហើយកាលពីពេលថ្មីៗនេះ តាមរយៈការចុះផ្សាយរបស់កាសែត Don Balon បានអោយដឹងថាក្លិប Real Madrid នឹងព្យាយាមដាក់សំណើសាជាថ្មីម្ដងទៀតទៅកាន់ក្លិប Manchester City ដោយនឹងផ្ដល់ប្រាក់៧០លានផោនបូករួមជាមួយនឹង Gareth Bale ជាថ្នូរប្ដូរយកកីឡាករ Raheem Sterling។

  កីឡាករ Raheem Sterling
  កីឡាករ Raheem Sterling

គួររម្លឹកផងដែរថាកីឡាករ Raheem Sterling បានចាកចេញពីក្លិបហង្សក្រហម Liverpool មកចូលរួមជាមួយនឹងក្លិប Manchester City កាលពីឆ្នាំ២០១៥ ជាមួយនឹងតម្លៃ៦៣លានអឺរ៉ូ (ឬប្រហែល ៧០លានដុល្លារអាមេរិក) ដោយបង្ហាញខ្លួនបានចំនួន ២០៦ប្រកួត ស៊ុតបញ្ចូលទីបាន៨២គ្រាប់និងបញ្ជូនបាល់អោយមិត្តរួមក្រុមបញ្ចប់ទីបានចំនួន៧០។ មិនត្រឹមតែប៉ុណ្ណោះរូបគេក៏ជាចំណែកមួយដ៏សំខាន់ក្នុងការជួយក្រុម Manchester City ឈ្នះពាន Premier League ២ឆ្នាំជាប់គ្នាផងដែរ ពោលគឺឆ្នាំ២០១៨ និង ២០១៩៕

ប្រភព៖​ Skysports

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T