Arsenal សម្លឹងឃើញបេក្ខភាព ២រូបដើម្បីមកដឹកនាំ បើសិនជាលោក Unai Emery ត្រូវបណ្ដេញចេញ

//s4.kh1.co/39/391be1d54ff33ca84108cc80ba3c1d6ef5387cab.jpg
កីទ្បា

 ០៥-វិច្ឆិកា-២០១៩ ៩ព្រឹក · ៤ ឆ្នាំមុន

អង់គ្លេស៖ អតីតអ្នកចាត់ការទូទៅរបស់ Juventus លោក Max Allegri និងអតីតខ្សែបម្រើរបស់ Arsenal លោក Mikel Arteta គឺជាបេក្ខភាពទាំង ២រូបដែល Arsenal ដាក់គោលដៅនាំយកមកដឹកនាំបើសិនជាលោក Unai Emery ត្រូវបណ្ដេញចេញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Unai Emery
លោក Unai Emery

សម្ពាធពីសំណាក់អ្នកគាំទ្របានដាក់មកលើលោក Unai Emery មានកាន់តែធ្ងន់បន្ទាប់ពីដឹកនាំឈ្នះបានត្រឹម២ប្រកួត ពីការប្រកួត៩ប្រកួតចុងក្រោយក្នុងក្របខណ្ឌ Premier League។

ប្រធានផ្នែកកីឡាបាល់ទាត់ និងនាយកបច្ចេកទេសរបស់កាំភ្លើងធំសុទ្ធតែចង់ផ្ដល់ពេលវេលដល់អ្នកចាត់ការទូទៅសញ្ជាតិអេស្ប៉ាញរូបនេះ ប៉ុន្តែអ្វីៗទាំងអស់មានកំណត់។

បើតាមសេចក្ដីរាយការណ៍បានឲ្យដឹងថាក្លិបមានមូលដ្ឋាននៅទីក្រុងឡុងដ៍បានចាប់អារម្មណ៍ទៅលើជំនួយការរបស់លោក Pep Guardiola នៅ Manchester City គឺលោក Mikel Arteta ដែលគាត់ក៏ជាបេក្ខភាពមួយរូបដែល Arsenal ចង់បានកាលពីឆ្នាំមុនផងដែរ។

លោក Mikel Arteta
លោក Mikel Arteta

ចំណែកឯបេក្ខភាពមួយរូបទៀតគឺលោក Allegri ដែលមជ្ឈដ្ឋានភាគច្រើនគិតថាលោកអាចនឹងមកដឹកនាំនៅអង់គ្លេស ខណៈបច្ចុប្បន្នលោកមិនទាន់ដឹកនាំក្លិបណាមួយនៅឡើយ បន្ទាប់ពីចែកផ្លូវគ្នាជាមួយសេះបង្កង់ Juventus។

លោក Max Allegri
លោក Max Allegri

យ៉ាងណាមិញ មានប្រភពមួយចំនួនទៀតបានឲ្យដឹងថាអ្នកចាត់ការទូទៅរហស្សនាម Special One លោក Jose Mourinho ក៏ជាបេក្ខភាពសំខាន់មួយក្នុងការមកជំនួសដំណែងរបស់លោក Unai Emery នៅកីឡដ្ឋាន Emirate ផងដែរ។

ឲ្យដឹងដែរថា កាលពីថ្ងៃសៅរ៍កន្លងទៅ Arsenal បានត្រឹមស្មើគ្នា ១-១ ជាមួយក្រុមភ្ញៀវ Wolverhampton ខណៈ ១១ប្រកួតកន្លងទៅក្នុងក្របខណ្ឌ Premier League ក្លិប Arsenal ឈរនៅលេខ៥ មាន ១៧ពិន្ទុ ឈ្នះ៤ ស្មើ៥ និងចាញ់២៕

ប្រភពAll-Football

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T