ភ្នំពេញ៖ ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម១៩ឆ្នាំ បានទទួលជ័យជម្នះទៅលើក្រុមជម្រើសជាតិកោះម៉ារីណាខាងជើងអាយុក្រោម១៩ឆ្នាំ ក្នុងលទ្ធផល៩-០ ដែលជាការប្រកួតប្រចាំពូល G ក្នុងព្រឹត្តិការណ៍ AFC U-19 Championship ឆ្នាំ២០២០ វគ្គជម្រុះកាលពីរាត្រីថ្ងៃច័ន្ទកន្លងទៅនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក Michiteru Mita ដែលជាគ្រូបង្វឹករបស់ក្រុមជម្រើសជាតិកោះម៉ារីណាខាងជើងអាយុក្រោម១៩ឆ្នាំ បានថ្លែងក្នុងសន្និសីទកាសែតក្រោយបញ្ចប់ការប្រកួតថា៖

"ខ្ញុំសូមអបអរសាទរដល់ក្រុមកម្ពុជាសម្រាប់ការឈ្នះនៅថ្ងៃនេះ ខ្ញុំគិតថាកម្ពុជាអាចឡើងទៅវគ្គបន្ត។"
លោក Michiteru Mita បានបន្តទៀតថា៖
"នៅតង់ទី១យើងរបូតគ្រាប់បាល់ចំនួន៦គ្រាប់ ដោយសារកម្ពុជាលេងបានយ៉ាងល្អនៅក្នុងដី ថែមទាំងមានអ្នកគាំទ្រដ៏អស្ចារ្យ។ វាជាការប្រកួតដ៏លំបាកមួយសម្រាប់យើង ប៉ុន្តែយើងមានមោទកភាពចំពោះកីឡាកររបស់យើងដែលបានព្យាយាមយ៉ាងខ្លាំងសម្រាប់ការប្រកួតនេះ។"
ប្រភព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា