ស៊ុតដូចព្យុះ!! កម្ពុជា ឈ្នះ ៩-០ ឡើងឈរ លេខ៣ ខណៈ សៀង ចន្ធា រកបាន Hat-Trick (មានវីដេអូ)

//s4.kh1.co/0f/0f0affbc0bc973216890714e967a6f75e5363adb.jpg
កីទ្បា

 ០៥-វិច្ឆិកា-២០១៩ ៨ព្រឹក · ៤ ឆ្នាំមុន

ភ្នំពេញ៖ ក្រោយប្រកួតដំបូងបានភ្លាត់ស្នៀតបាត់បង់ ៣ពិន្ទុក្រោមថ្វីជើងម៉ាឡេស៊ី ក្រុមជម្រើសជាតិយុវជនគោព្រៃកម្ពុជា បានយកឈ្នះ កោះម៉ារីអាណាខាងជើង ដោយលទ្ធផល ៩ទល់នឹង០ ក្នុងការប្រកួតទីពីរ វគ្គជម្រុះព្រឹត្តិការណ៍ AFC U-19 Championship 2020 ពូល G។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្រុមយុវជន U-19 កម្ពុជា (រូបភាព: FFC)
ក្រុមយុវជន U-19 កម្ពុជា (រូបភាព: FFC)

នៅក្នុងវគ្គទី១ កម្ពុជា បាននាំមុខមុន ៦-០ តាមរយៈគ្រាប់បាល់របស់ ធី លាង និង លីម ពិសុទ្ធ ម្នាក់២គ្រាប់ រួមនឹងការធ្វើបានសម្រេចម្នាក់១គ្រាប់របស់យុវជនបឹងកេត លី ម៉ាឯល និងខ្សែប្រយុទ្ធវ័យក្មេងវិសាខា វុធ តុលា។ ការប្រកួតអូសបន្លាយដល់វគ្គទី២ នៅនាទី៨៣ ទើបខ្សែប្រយុទ្ធជួរមុខ សៀង ចន្ធា អាចរកគ្រាប់បាល់បន្ថែម មុននឹងរកបាន ២គ្រាប់ទៀតនៅនាទី៨៨ និង ៩០+២។

ការប្រកួតរវាង U-19 កម្ពុជា និង U-19 កោះម៉ារីអាណាខាងជើង (រូបភាព: FFC)
ការប្រកួតរវាង U-19 កម្ពុជា និង U-19 កោះម៉ារីអាណាខាងជើង (រូបភាព: FFC)
ការប្រកួតរវាង U-19 កម្ពុជា និង U-19 កោះម៉ារីអាណាខាងជើង (រូបភាព: FFC)
ការប្រកួតរវាង U-19 កម្ពុជា និង U-19 កោះម៉ារីអាណាខាងជើង (រូបភាព: FFC)

ក្រោយឈ្នះការប្រកួតយប់មិញ ក្រុម U-19 កម្ពុជា ឡើងទៅឈរលេខ៣បណ្ដោះអាសន្នក្នុងពូល G ដោយ ២ប្រកួត ឈ្នះ១ ចាញ់១ មាន៣ពិន្ទុ និងចំណេញគ្រាប់បាល់ ៨គ្រាប់។

តារាងចំណាត់ថ្នាក់ពូល G
តារាងចំណាត់ថ្នាក់ពូល G

តាមពិតទៅបើគិតទៅតាមគ្រាប់បាល់ចំណេញកម្ពុជាត្រូវឈរនៅលេខ២ទេ ដោយម៉ាឡេស៊ីដែលកំពុងឈរនៅលេខ២ មានគ្រាប់បាល់ចំណេញត្រឹម១គ្រាប់ ប៉ុន្តែដោយការអនុវត្តគោលការណ៍ Head to Head ទើបកម្ពុជាឈរនៅលេខ៣ ព្រោះកាលពីប្រកួតទីមួយ កម្ពុជា បានប្រកួតចាញ់ម៉ាឡេស៊ី ក្នុងលទ្ធផល ៤ទល់នឹង៥។

គួរឲ្យដឹងដែរថា ជំនួបបន្ទាប់របស់កម្ពុជា នឹងត្រូវប៉ះជើងខ្លាំងប្រចាំតំបន់ថៃ ដែលការប្រកួតនឹងធ្វើឡើងនៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង ៦:៣០នាទី នាពហុកីឡដ្ឋានជាតិ៕

ចង់ឃើញថា ក្រុមយុវជន U-19 កម្ពុជា ធ្វើបានល្អយ៉ាងណាក្នុងការប្រកួតជាមួយកោះម៉ារីអាណាខាងជើង ទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T