កណ្ដាប់ដៃ វ៉ៃរកតែកញ្ចប់មាត់!! អ៊ូច ធារឹទ្ធ ផ្ដួលកីឡាករថៃឲ្យបោះបង់ការប្រកួតក្នុងទឹកទី៣ (មានវីដេអូ)

//s4.kh1.co/36/36e1ada9afb11f86275f275df3fb9452fccb9f39.jpg
កីទ្បា

 ០៤-វិច្ឆិកា-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ ការប្រកួតប្រដាល់គុនខ្មែរ ក្នុងកម្មវិធីជើងឯកលេខ១គូបូតា របស់ស្ថានីយ៍ទូរទស្សន៍បាយ័នកាលពីថ្ងៃសុក្រកន្លងទៅ អ្នកប្រដាល់មកពីសង្កាត់ចោមចៅ កីឡាករ អ៊ូច ធារឹទ្ធិ បានប្រកួតឈ្នះកីឡាករឆ្លងដែនមកពីខេត្តសុរិន្ទ ប្រទេសថៃ ឌី ស.ផ្លេនជីត ដោយវាយឲ្យបោះបង់ការប្រកួតនៅក្នុងទឹកទី៣។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ អ៊ូច ធារឹទ្ធិ ឈ្នះការប្រកួត
  កីឡាករ អ៊ូច ធារឹទ្ធិ ឈ្នះការប្រកួត

ក្រោមក្រសែភ្នែកអ្នកគាំទ្រចូលរួមទស្សនាពេញស្ទូឌីយោ នៅក្នុងទឹកទី១ កីឡាករទាំងពីរមិនបានធ្វើអ្វីគួរឲ្យកត់សម្គាល់នោះទេ ដោយគ្រាន់តែស្ទាបស្ទង់គ្នាទៅវិញទៅមកប៉ុណ្ណោះ។ យ៉ាងណាចូលដល់ទឹកទី២ សិស្សគុនមកពីក្លិបអាណាចក្រគុនខ្មែរ បានប្រើយុទ្ធសាស្រ្តការទាត់ក្រោម និងវាយលើធ្វើឲ្យការប្រកួតកក្រើកជាខ្លាំង ខណៈកីឡាករថៃព្យាយាមការចេញដៃធ្ងន់ៗមួយៗ។

សកម្មភាពក្នុងការប្រកួត
សកម្មភាពក្នុងការប្រកួត
សកម្មភាពក្នុងការប្រកួត
សកម្មភាពក្នុងការប្រកួត

ការប្រកួតអូសបន្លាយដល់ទឹកទី៣ កីឡាករថៃបានវាយឲ្យ ធារឹទ្ធិ ឡើងប៉ោងមុខ ប៉ុន្តែធារឹទ្ធិ បានសងវិញដោយកណ្ដាប់ដៃមហាទម្ងន់របស់ខ្លួនចូលកញ្ចប់មាត់ធ្វើឲ្យកីឡាករថៃដួល និងត្រូវលោកអាជ្ញាកណ្ដាល ឡៅ ស៊ីណាត រាប់ដល់១០ មិនអាចក្រោករួច៕

  កីឡាករថៃ ឌី ស.ផ្លេនជីត ត្រូវលោកអាជ្ញាកណ្ដាលរាប់
  កីឡាករថៃ ឌី ស.ផ្លេនជីត ត្រូវលោកអាជ្ញាកណ្ដាលរាប់

ចង់ឃើញថា កណ្ដាប់ដៃរបស់ អ៊ូច ធារឹទ្ធិ ធ្ងន់យ៉ាងណានោះ ទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T