Spurs សម្លឹងឃើញអ្នកចាំទីដៃស្អិត១រូបប្រចាំលីគកំពូលហូរឡង់ជាបេក្ខភាពដ៏សក្ដិសមក្នុងការជំនួសកន្លែងកីឡាករ Hugo Lloris ដែលកំពុងមានបញ្ហារបួស

//s4.kh1.co/c1/c1a900a53b2a034f77bd91af923ae09489db4b24.jpg
កីទ្បា

 ០៤-វិច្ឆិកា-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

អង់គ្លេស៖ ក្លិប Tottenham Hotspurs ត្រូវបានគេរាយការណ៍ថាបានចាត់ទុកអ្នកចាំទីដៃស្អិតរបស់ក្លិប Ajax Amsterdam កីឡាករ Andre Onana ជាគោលដៅសំខាន់ក្នុងការជំនួសកន្លែងអ្នកចាំទីសញ្ជាតិបារាំងកីឡាករ Hugo Lloris ដែលកំពុងជួបបញ្ហារបួសកែងដៃ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Andre Onana
  កីឡាករ Andre Onana

កីឡាករ Andre Onana បច្ចុប្បន្នកំពុងជាប់កុងត្រាជាមួយនឹងក្លិប Ajax Amsterdam រហូតដល់ឆ្នាំ២០២២ ប៉ុន្តែក្លិបនឹងអាចលក់រូបគេចេញផងដែរប្រសិនបើពួកគេទទួលបានសំណើសមរម្យណាមួយ ហើយបើយោងតាមការវាយតម្លៃរបស់គេហទំព័រ transfermarkt បានអោយដឹងថាតម្លៃខ្លួនរបស់អ្នកចាំទីរូបនេះបច្ចុប្បន្នមានតម្លៃប្រមាណ៣៥លានផោន (ឬប្រហែល៤៥លានដុល្លារអាមេរិក)។

យើងតាមកាសែត Skysports បានអោយដឹងថាក្លិប Tottenham សម្លឹងឃើញអ្នកចាំទីរូបនេះជាបេក្ខភាពដ៏សក្ដិសមក្នុងការជំនួសកន្លែងកីឡាករ​ Hugo Lloris ដែលត្រូវសម្រាកព្យាបាលរបួសកែងដៃរហូតដល់ឆ្នាំ២០២០។

  កីឡាករ Andre Onana
  កីឡាករ Andre Onana

គួររម្លឹកផងដែរថាកីឡាករ Andre Onana បានបណ្ដុះចេញពីយុវជនថ្នាលរបស់ក្លិប FC Barcelona ដោយផ្ទេរមកកាន់ក្លិប Ajax កាលពីឆ្នាំ២០១៥ ជាមួយនឹងតម្លៃ១៥ម៉ឺនផោន (ឬប្រហែល១៦ម៉ឺនដុល្លារអាមេរិក) ដោយបង្ហាញខ្លួនបានចំនួន ១៥៩ប្រកួត៕

ប្រភព៖ The Sun

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T