ក្រោយចាញ់ Bournemouth លោក Ole បង្ហាញឈ្មោះគោលដៅសំខាន់ ៣រូបត្រៀមទិញមកពង្រឹងក្រុមឡើងវិញ

//s4.kh1.co/04/04a9b770c9de8697978d86192b467cb21f147d1e.jpg
កីទ្បា

 ០៤-វិច្ឆិកា-២០១៩ ៣ល្ងាច · ៤ ឆ្នាំមុន

អង់គ្លេស៖ លោក Ole Gunnar Solskjaer បានមើលឃើញថាក្រុមរបស់លោកត្រូវការនាំចូលកីឡាករមកពង្រឹងបន្ថែមទៀត បន្ទាប់ពីប្រកួតចាញ់ Bournemouth ក្នុងលទ្ធផល ១ទល់នឹង០ កាលពីថ្ងៃសៅរ៍។ បើតាមសេចក្ដីរាយការណ៍បានឲ្យដឹងថាបេក្ខភាពដែលបិសាចក្រហមចាប់អារម្មណ៍ចង់បានមាន ៣រូបគឺ Mario Mandzukic, Declan Rice និង Kalidou Koulibaly។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

Mario Mandzukic គឺជាម្នាក់ដែលមានភាគរយខ្ពស់អាចនឹងផ្លាស់មកលេងនៅកីឡដ្ឋាន Old Trafford ។ ខ្សែប្រយុទ្ធជម្រើសជាតិក្រូអាតរូបនេះត្រូវបានក្លិបនៅកាតាចាប់អារម្មណ៍ចង់បាន ប៉ុន្តែគេហាក់ចង់ផ្លាស់មក Man UTD ជាងដោយចង់ចាប់ដៃគូគ្នាជាមួយ Anthony Martial និង Marcus Rashford។

កីឡាករ Mario Mandzukic
កីឡាករ Mario Mandzukic

ចំណែកឯ Declan Rice ដែលជាខ្សែបម្រើរបស់ក្លិប West Ham ឯណេះវិញក៏មានព័ត៌មានលេចឮពីការចាប់អារម្មណ៍ពីសំណាក់ក្លិបធំៗផងដែរក្រោយបង្ហាញទម្រង់លេងយ៉ាងល្អជាមួយញញួរយក្ស។ ជាមួយគ្នានេះ Man UTD សង្ឃឹមថានឹងអាចនាំយកខ្សែបម្រើកំពុងឡើងកូដរូបនេះបាននៅទីផ្សារដោះដូរកីឡាករខែមករាខាងមុខ ប៉ុន្តែទំនងអាចនឹងចំណាយប្រាក់អស់ច្រើនបន្តិចហើយគឺប្រមាណជា ៨០លានផោន។

កីឡាករ Declan Rice
កីឡាករ Declan Rice

ងាកមកមើលខ្សែការពារ Koulibaly ដែលកំពុងលេងឲ្យ Napoli ណេះវិញត្រូវបានបិសាចក្រហមចាប់អារម្មណ៍តាំងពីទីផ្សារដោះដូរកីឡាកររដូវក្ដៅមកម្ល៉េះ ពោលគឺជម្រើសជាតិសេនេហ្គាល់រូបនេះគឺជាបេក្ខភាពមួយរូបជាមួយនិង Harry Maguire ដែល Man UTD ចង់បាននាពេលនោះ។

កីឡាករ Kalidou Koulibaly
កីឡាករ Kalidou Koulibaly

គិតត្រឹមសប្ដាហ៍ទី១១ នៃក្របខណ្ឌ Premier League រដូវកាល ២០១៩-២០២០ Manchester United ឈរនៅលេខ១០ មានត្រឹម ១៣ពិន្ទុ ក្រោយ១១ប្រកួត ឈ្នះ៣ ស្មើ៤ និងចាញ់៤ ដែលនេះជាចំណាត់ថ្នាក់មួយមិនសមប្រកបសោះសម្រាប់ជើងឯក ២០សម័យកាលមួយនេះ៕

ប្រភពExpress

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T