លោក Klopp ចាប់ចិត្តទៅលើកីឡាករកំពុងឡើងជើង១រូបរបស់ក្លិប Villarreal CF

//s4.kh1.co/fa/fa11f31d5527ad950437648aff02292dbc700609.jpg
កីទ្បា

 ០៤-វិច្ឆិកា-២០១៩ ២ល្ងាច · ៤ ឆ្នាំមុន

អេស្ប៉ាញ៖ អ្នកចាត់ការទូទៅក្លិបហង្សក្រហម Liverpool លោក Jurgen Klopp ត្រូវបានគេរាយការណ៍ថាបានចាប់អារម្មណ៍ទៅលើខ្សែបម្រើស្លាបវ័យ២០ឆ្នាំរបស់ក្លិប Villarreal CF កីឡាករ Samuel Chukwueze

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កីឡាករសញ្ជាតិនីហ្សេរីយ៉ារូបនេះបានបង្ហាញទម្រង់លេងយ៉ាងលេចធ្លោអោយក្លិប Villarreal CF ក្នុងរដូវកាល២០១៩/២០នេះ ដោយបង្ហាញខ្លួនក្នុងជម្រើស១១នាក់ដំបូងបានចំនួន១១ដង ស៊ុតបញ្ចូលទីបាន២គ្រាប់និងបញ្ជូនបាល់អោយមិត្តរួមក្រុមបញ្ចប់ទីបានចំនួន២ដង។

  កីឡាករ Samuel Chukwueze
  កីឡាករ Samuel Chukwueze

ដោយយោងតាមកាសែត Don Balon បានអោយដឹងថាលោក Klopp បានចាប់អារម្មណ៍ពីសម្ថភាពនិងភាពរហ័សរហួនរបស់ខ្សែបម្រើវ័យក្មេងរូបនេះ ដោយជឿជាក់ថារូបគេអាចជា Mane ទី២នៅទឹកដី Anfield។

យ៉ាងណាតាមរយៈប្រភពដដែលបានបន្តអោយដឹងទៀតថាតម្លៃខ្លួនទិញផ្ដាច់កុងត្រារបស់កីឡាករវ័យ២០ឆ្នាំរូបនេះ មានតម្លៃប្រមាណ ៨៦លានផោន (ឬប្រហែល ១១១លានដុល្លារអាមេរិក)។

  កីឡាករ Samuel Chukwueze
  កីឡាករ Samuel Chukwueze

គួររម្លឹកផងដែរថាកីឡាករ Samuel Chukwueze បានបណ្ដុះចេញពីថ្នាលយុវជនរបស់ក្លិប​ Villarreal CF ផ្ទាល់ ហើយបានតម្លើងអោយមកលេងក្នុងឈុតធំកាលពីឆ្នាំ២០១៨ ដោយបង្ហាញខ្លួនបានចំនួន៤៩ប្រកួត ស៊ុតបញ្ចូលទីបាន១០គ្រាប់និងបញ្ជូនបាល់អោយមិត្តរួមក្រុមបញ្ចប់ទីបានចំនួន៥ដង៕

 ប្រភព៖ Caughtoffside

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T