Real Madrid ត្រៀមកញ្ចប់ទឹកប្រាក់ ១៣០លានអឺរ៉ូ ចូលចែចូវយកកីឡាករឆ្នើមរូបនេះពី Liverpool មកពង្រឹងក្រុម

//s5.kh1.co/af/af6e1d8e709df93db6721fdfbf26d1eeecc3a148.jpg
កីទ្បា

 ០៤-វិច្ឆិកា-២០១៩ ២ល្ងាច · ៥ ឆ្នាំមុន

អេស្ប៉ាញ៖ តាមសេចក្ដីរាយការណ៍បានអោយដឹងថាក្លិប Real Madrid ត្រៀមនឹងចំណាយប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ដើម្បីទាក់ទាញចិត្ត​ Liverpool អោយលក់កីឡាករ Mohamed Salah នៅរដូវក្ដៅឆ្នាំក្រោយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមកាសែត Don Balon បានអោយដឹងថាក្លិប Real Madrid បានត្រៀមកញ្ចប់ទឹកប្រាក់ប្រមាណ១៣០លានអឺរ៉ូ (ឬប្រហែល១៤៥លានដុល្លារអាមេរិក) ដើម្បីព្យាយាមបញ្ចុះបញ្ចូលក្លិបហង្សក្រហម Liverpool អោយលក់ខ្សែបម្រើប្រយុទ្ធឆ្នើមរបស់ពួកគេកីឡាករ Mohamed Salah។

  កីឡាករ Mohamed Salah 
  កីឡាករ Mohamed Salah 

កីឡាករសញ្ជាតិអេហ្ស៊ីបរូបនេះបានអភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួន ក្លាយជាកីឡាករដ៏ឆ្នើម១រូបប្រចាំទ្វីបអឺរ៉ុប ដោយបានធ្វើអោយអ្នកគាំទ្រជាច្រើនជុំវិញពិភពលោកមានការភ្ញាក់ផ្អើលពីទម្រង់លេងរបស់រូបគេ ចាប់តាំងពីបានចូលរួមជាមួយនឹង Liverpool ក្រោមការដឹកនាំរបស់លោក Jurgen Klopp កាលពីឆ្នាំ២០១៧មក។

យ៉ាងណាមិញក្នុងរដូវកាលថ្មីនេះរូបគេ នៅតែបង្ហាញទម្រង់លេងបានល្អ ដោយបង្ហាញខ្លួន១៥ប្រកួត ស៊ុតបញ្ចូលទីបាន៨គ្រាប់និងបញ្ជូនបាល់អោយមិត្តរួមក្រុមបញ្ចប់ទីបានចំនួន ៤ដង។ ដូច្នេះវាហាក់បីដូចជាមិនងាយស្រួលនោះទេដែល Liverpool នឹងលក់កីឡាកររូបនេះទៅអោយ Real Madrid ស្រួលៗនោះ។

  កីឡាករ Mohamed Salah ជាមួយនឹងពានរង្វាន់ UCL
  កីឡាករ Mohamed Salah ជាមួយនឹងពានរង្វាន់ UCL

Salah ជាកូនសោរដ៏សំខាន់១រូបក្នុងក្រុមរបស់លោក​ Klopp ដោយកីឡាកររូបនេះបានរួមចំណែកជួយក្លិបអោយ Liverpool ឈ្នះពានរង្វាន់ ​Champions League និងពាន European Super Cup កាលពីរដូវកាលមុន។

គួររម្លឹកផងដែរថាកីឡាករ Mohamed Salah បានចាកចេញពីក្លិប Roma ប្រទេសអ៊ីតាលីមកចូលរួមជាមួយនឹងក្លិបហង្សក្រហម Liverpool កាលពីឆ្នាំ២០១៧ ជាមួយនឹងតម្លៃ៤២លានអឺរ៉ូ (ឬប្រហែល៤៧លានដុល្លារអាមេរិក) ដោយបង្ហាញខ្លួនបានចំនួន១១៩ប្រកួត​ ស៊ុតបញ្ចូលទីបានចំនួន៧៩គ្រាប់និងបញ្ជូនបាល់អោយមិត្តរួមក្រុមសម្រេចទីបានចំនួន៣៣ដង៕

ប្រភព៖​ Caughtoffside

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T