បរទេស៖ អ្នកចាត់ការទូទៅរហស្សនាម Special One លោក Jose Mourinho បាននិយាយថាខ្សែប្រយុទ្ធរបស់ Paris Saint-Germain កីឡាករ Kylian Mbappe បានធ្វើឲ្យលោកនឹកឃើញដល់អតីតខ្សែប្រយុទ្ធជួរមុខរបស់ប្រេស៊ីលកីឡាករ Ronaldo Nazario។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
អ្នកចាត់ការទូទៅសញ្ជាតិព័រទុយហ្គាល់បានថាលោកជាអ្នកគាំទ្រម្នាក់របស់ Mbappe ដែលជាយុវជនលេចធ្លោម្នាក់នាពេលបច្ចុប្បន្នដោយធ្លាប់ឈ្នះពាន World Cup បានម្ដងកាលពីឆ្នាំទៅ។
ថ្លែងប្រាប់សារព័ត៌មាន Telefoot លោក Jose Mourinho បាននិយាយថា៖
“គេ (Mbappe) គឺជាកីឡាករមួយរូបដែលបានធ្វើឲ្យខ្ញុំចាប់ចិត្តជាខ្លាំង ហើយខ្ញុំសូមប្រដូចគេទៅនឹង Ronaldo (Nazario)។ ខ្ញុំគិតថាពួកគេ (Mbappe និង Ronaldo) គឺជាកីឡាករដែលមានគុណភាពពិសេសផ្ទាល់ខ្លួនមួយ។”

ក្រៅពីប្រដូចខ្សែប្រយុទ្ធវ័យក្មេងរូបនេះទៅនឹងអតីតកំពូលខ្សែប្រយុទ្ធលំដាប់ពិភពលោក Mourinho ក៏បានលើកសរសើរអំពីអត្តចរិតរបស់ Mbappe ថា៖
“ខ្ញុំបាននិយាយាជាមួយ Kylian (Mbappe) បីនាទីអំឡុងកម្មវិធីការប្រគល់ពានរង្វាន់ Ballon d’Or។ គេនិយាយជាមួយគ្រប់គ្នាយ៉ាងសាមញ្ញ និងគួរឲ្យគោរពប្រកបដោយសេចក្ដីថ្លៃថ្នូរ។”

ប្រភព៖ FoxSportsAsia