កីឡាករជួរមុខរបស់ Liverpool រូបនេះជាគោលដៅរបស់ក្លិបនៅប្រទេសចិន និងក្លិបនៅលីគកំពូលប្រទេសអាមេរិក ក្នុងទីផ្សារដោះដូរកីឡាករខែមករាខាងមុខ

//s4.kh1.co/6c/6cb6904243dbd554128ed15261347494c6fe8528.jpg
កីទ្បា

 ០៤-វិច្ឆិកា-២០១៩ ២ល្ងាច · ៤ ឆ្នាំមុន

អង់គ្លេស៖ ខ្សែបម្រើប្រយុទ្ធសញ្ជាតិអង់គ្លេសរបស់ក្លិប Liverpool កីឡាករ Adam Lallana ត្រូវបានគេរាយការណ៍ថាកំពុងស្ថិតក្នុងគោលដៅរបស់ក្លិបនៅលីគកំពូលចិន និងក្លិបនៅលីគកំពូលប្រទេសអាមេរិក Major League Soccer ក្នុងទីផ្សារដោះដូរកីឡាករខាងមុខនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Adam Lallana 
  កីឡាករ Adam Lallana 

កុងត្រារបស់កីឡាករវ័យ៣១ឆ្នាំរូបនេះ​ នឹងត្រូវផុតកំណត់ជាមួយនឹងក្លិបហង្សក្រហម Liverpool នាពេលបញ្ចប់រដូវកាលនេះ ហើយក្លិបបានត្រៀមរួចរាល់ក្នុងការពិភាក្សាបន្តកុងត្រាថ្មី ដោយលោក Klopp បានធ្វើការកោតសរសើរពីសម្ថភាពនិងភាពជាអ្នកដឹកនាំរបស់រូបគេក្នុងក្រុម។ ប៉ុន្តែខ្សែបម្រើសញ្ជាតិអង់គ្លេសរូបនេះ ក៏អាចនឹងត្រូវផ្ទេរចេញផងដែរប្រសិនបើមានក្លិបផ្សេងៗចាប់អារម្មណ៍ខ្លាំងទៅលើរូបគេ នៅក្នុងទីផ្សារដោះដូរកីឡាករខែមករាខាងមុខ ដើម្បីមានឱកាសបានលេងទៀងទាត់ក្នុងជម្រើស១១នាក់ដំបូង ។

យោងតាមកាសែត Skysports ដែលបានចុះផ្សាយកាលពីថ្ងៃច័ន្ទនេះបានអោយដឹងថាកីឡាករ Adam Lallana កំពុងត្រូវបានក្លិបនៅលីគកំពូលចិន និង ក្លិបនៅ Major League Soccer ចាប់អារម្មណ៍ចង់បានរូបគេ។

  កីឡាករ Adam Lallana 
  កីឡាករ Adam Lallana 

គួររម្លឹកផងដែរថាខ្សែបម្រើសញ្ជាតិអង់គ្លេសរូបនេះបានចាកចេញពីក្លិប Southampton មកចូលរួមជាមួយនឹងក្លិបហង្សក្រហម Liverpool កាលពីឆ្នាំ២០១៤ ជាមួយនឹងតម្លៃ៣១លានអឺរ៉ូ (ឬប្រហែល៣៤លានដុល្លារអាមេរិក) ដោយបង្ហាញខ្លួនបាន១៦៤ប្រកួត​ ស៊ុតបញ្ចូលទីបាន២២គ្រាប់និងបញ្ជូនបាល់អោយមិត្តរួមក្រុមបញ្ចប់ទីបានចំនួន២១ដង៕

ប្រភព៖ Telegraph

Thy Pagnarith
P.R

អត្ថបទទាក់ទង

//s9.kh1.co/f5/f5fc5bb0c90dd856539266657aca63fe99cacb3d.jpg

ផ្ទុះការភ្ញាក់ផ្អើលខ្លាំងរឿងតម្លៃខ្លួនផេតដាំ និងឈូចារើន មកវា..យនៅកម្ពុជាបានខ្ទង់ម៉ឺនដុល្លារ ចុះមានដឹងអត់នៅស្រុកថៃវិញអ្នកទាំងពីរបានតម្លៃខ្លួនប៉ុន្មាន

 ២៨-មីនា-២០២៤ 
 ៥ល្ងាច · ១៣ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T