ទើបចាប់អារម្មណ៍ថា ម្ចាស់ពានរង្វាន់កម្មវិធីលំដាប់ពិភពលោក ទាំង៣ដួងនេះ សុទ្ធតែមានប្រវត្តិធ្លាក់ក្នុងកម្មវិធី…. (មានវីដេអូ)

//s5.kh1.co/af/af31889f274ac3e329c798923e1a7f22b1cd8110.jpg
តារា & កម្សាន្ដ

 ០៤-វិច្ឆិកា-២០១៩ ៩ព្រឹក · ៤ ឆ្នាំមុន

ភ្នំពេញ៖ មនុស្សម្នាក់ៗមុនពេលសម្រេចបាន ជោគជ័យក្នុងរឿងអ្វីមួយ ពួកគេសុទ្ធសឹងតែធ្លាប់ឆ្លងកាត់ភាពបរាជ័យជាច្រើនលើកជាច្រើនសារ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ក្រោយពីតាមដានការប្រឡងកម្មវិធី លំដាប់ពិភពលោករបស់ទូរទស្សន៍ហង្សមាសរួចមក ខ្មែរឡូតបានចាប់អារម្មណ៍ថា ម្ចាស់ពានរង្វាន់របស់កម្មវិធីលំដាប់ពិភពលោក Cambodian Idol រដូវកាលទី១ ទី២ លោក នី រតនា និងកញ្ញា ឈិន ម៉ានិច និងម្ចាស់ពានកម្មវិធី X Factor Cambodia រដូវកាលទី១ ប្អូនប្រុស ចាន់ សុបញ្ញា សុទ្ធតែធ្លាប់មានប្រវត្តិប្រឡងធ្លាក់កម្មវិធីមួយដូចគ្នា មុនពេលឈានមកដល់ភាពជោគជ័យ អាចកាន់ពានរង្វាន់លំដាប់ពិភពលោក និងមានកេរ្តិ៍ឈ្មោះល្បីល្បាញដល់សព្វថ្ងៃ។

ចង់ដឹងថា ប្រវត្តិអ្នកទាំងបីបែបណាខ្លះនោះ តោះតាមដាន និងទស្សនាវីដេអូ ជាមួយនឹងខ្មែរឡូតខាងក្រោម៖

១. ប្អូនប្រុស ចាន់ សុបញ្ញា

ដូចដែលប្រិយមិត្តជាច្រើនជ្រាបរូចមកហើយថា ប្អូនគឺជាម្ចាស់ពានវ័យក្មេងរបស់កម្មវិធី X Factor Cambodia រដូវកាលទី១ កាលពីយប់មិញនេះ។ យ៉ាងណាមិញ មុនពេល បញ្ញា ទទួលបានភាពជោគជ័យបែបនេះ ប្អូនក៏ធ្លាប់ប្រឡងក្នុងកម្មវិធី The Voice Kid Cambodia រដូវកាលទី១ ជាមួយបងប្រុសរបស់ខ្លួនដែរ ក៏ប៉ុន្តែជារឿងដ៏គួរឲ្យសោកស្តាយ ដោយសារតែនៅពេលនោះប្អូននៅវ័យក្មេងពេក ទើបប្អូនមិនបានទទួលបានការគោះកៅអីពី Coach ណាមួយនោះទេ។

ចាន់ សុបញ្ញា
ចាន់ សុបញ្ញា

២. កញ្ញា ឈិន ម៉ានិច្ច

មុនពេលដែលកញ្ញា ឈិន ម៉ានិច្ច ទទួលបានភាពជោគជ័យ ដល់សព្វថ្ងៃនាងក៏ធ្លាប់បរាជ័យក្នុងកម្មវិធី The Voice Cambodia រដូវកាលទី១ដែរ។ អាចនិយាយបានថា ដោយសារតែពេលនោះ ម៉ានិច មិនទាន់មានសម្លេងល្អ ដូច្នេះហើយទើបនាង​ មិនអាចទទួលបានកៅអីណាមួយពី Coach  ហើយម៉ានិច ក៏បាននិយាយបង្ហើបប្រាប់មហាជនទាំងអស់ដោយទឹកភ្នែក ពេលដែលនាងទទួលពានក្នុងកម្មវិធី Cambodia Idol រដូវកាលទី២ ថានាងក៏ធ្លាប់ប្រឡងធ្លាក់កម្មវិធី The Voice Cambodia រដូវកាលទី១ផងដែរ ក៏ប៉ុន្តែនៅពេលនោះ ម៉ានិច្ច បានប្រើឈ្មោះថា ឈិន ស្រីនិច។ យ៉ាងណាក្តី ដោយសារតែភាពតស៊ូ មិនបោះបង់ការតាំងចិត្តស្រលាញ់សិល្បៈ ទើបម៉ានិច្ច ទទួលបានភាពជោគជ័យដូចសព្វថ្ងៃ។

ឈិន ម៉ានិច្ច
ឈិន ម៉ានិច្ច

៣. លោក នី រតនា

គ្រប់គ្នាប្រហែលជាឆ្ងល់ហើយថា តើលោក នី រតនា ធ្លាប់ប្រឡងធ្លាក់កម្មវិធី The Voice Cambodia តាំងពីពេលណា បើអ្នកគាំទ្រ មិនឃើញវីដេអូប្រឡងរបស់លោកដូចតារាទាំង២ខាងលើផងនោះ? យ៉ាងណាមិញ បន្ទាប់ពីទទួលបានពានរង្វាន់ Cambodia Idol រដូវកាលទី១ មក លោក នី រតនា ក៏ត្រូវបានអញ្ជើញឲ្យទៅសម្ភាសន៍ក្នុងកម្មវិធីព័ត៌មានពេលព្រឹករបស់ប៉ុស្តិ៍ហង្សមាស។ បន្ទាប់មកទើបលោក នី រតនា បានបង្ហើបចម្លើយថា រូបលោកធ្លាប់ប្រឡងធ្លាក់កម្មវិធី The Voice Cambodia រដូវកាលទី១ ក៏ប៉ុន្តែធ្លាក់តាំងពីវគ្គ Pre-Audition ដោយរូបលោកមិនបានទទួលការខលពីក្រុមការងារ ឲ្យមកប្រឡងនៅវគ្គ គោះប៊ូតុងរបស់ Coach ដូចតារាពីរដួងខាងលើនោះទេ៕

នី រតនា
នី រតនា
ឈិន ម៉ានិច្ចនី រតនា
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T