ស៊ុតគ្នាជិត ១០គ្រាប់!! បើកឆាកប្រកួតដំបូង កម្ពុជា ចាញ់ ម៉ាឡេស៊ី ទាំងប្រផិតប្រផើយ (មានវីដេអូ)

//s4.kh1.co/cb/cb197cb0bbb68dd8dfe842937a52e731c39b2471.jpg
កីទ្បា

 ០៣-វិច្ឆិកា-២០១៩ ៨ព្រឹក · ៤ ឆ្នាំមុន

កម្ពុជា៖ ការប្រកួតវគ្គជម្រុះពានរង្វាន់ AFC U-19 Championship 2020 ពូល G ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះកាលពីយប់មិញ ក្រុមយុវជនគោព្រៃ U-19 បានបាត់បង់ ៣ពិន្ទុបន្ទាប់ពីប្រកួតចាញ់ក្រុមម៉ាឡេស៊ី U-19 ក្នុងលទ្ធផល ៤ទល់នឹង៥។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្រុមយុវជន U-19 កម្ពុជា
ក្រុមយុវជន U-19 កម្ពុជា

ម៉ាឡេស៊ី ជាអ្នកបើកការនាំមុខមុន ៣-០ ក្នុងវគ្គទីមួយដោយគ្រាប់បាល់កីឡាករ ៣រូបផ្សេងគ្នារួមមាន Shafi, Fakurl និង Azrin។ ប៉ុន្តែចូលដល់វគ្គទីពីរនាទី៦១ កម្ពុជា រកបានមួយគ្រាប់តាមពីក្រោយវិញដោយការស៊ុតបាល់ហ្វ្រីឃីគយ៉ាងល្អពីសំណាក់កីឡាករ មិត្ត សាម៉ើយ មុននឹងរកបាន ១គ្រាប់ទៀតដោយការលើកបាល់ចូលទីពីចំហៀងខាងឆ្វេងដោយកីឡាករ ជា សុខម៉េង នៅនាទី៦៥។

ការប្រកួតរវាង U-19 កម្ពុជា និង U-19 ម៉ាឡេស៊ី
ការប្រកួតរវាង U-19 កម្ពុជា និង U-19 ម៉ាឡេស៊ី

តាមពីក្រោយ ២ទល់នឹង៣ បានត្រឹម២នាទី ពោលគឺនៅនាទី៦៧ ម៉ាឡេស៊ី បន្តរកបាន១គ្រាប់ទៀតដោយកីឡាករឆ្នើម Luqman មុននឹងរកបានគ្រាប់ទី៥ ដោយកីឡាករ Muslihuddin នៅនាទី៧៣។

យ៉ាងណាមិញ ក្រុមកម្ពុជានៅតែបន្តសម្រុករហូតរកបាន ២គ្រាប់បន្ថែមទៀតដោយកីឡាករ រី លាភផេង នៅនាទី៧៧ និងការតែតរបស់ សឿត ណាវ៉ា នៅនាទី៨៨ ដែលនាំឲ្យលទ្ធផលចប់ ៩០នាទី កម្ពុជា ចាញ់ ម៉ាឡេស៊ី ៤ទល់នឹង៥។

ការប្រកួតរវាង U-19 កម្ពុជា និង U-19 ម៉ាឡេស៊ី
ការប្រកួតរវាង U-19 កម្ពុជា និង U-19 ម៉ាឡេស៊ី

គួរឲ្យដឹងដែរថា ៥ក្រុមក្នុងពូល G ដែលធ្វើការជម្រុះនៅលើទឹកដីកម្ពុជារួមមាន កម្ពុជា (ម្ចាស់ផ្ទះ), ថៃ, ម៉ាឡេស៊ី, ប្រ៊ុយណេ និងកោះម៉ារីណាខាងជើង៕

ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនាវីដេអូ Highlight រវាង U-19 កម្ពុជា និង U-19 ម៉ាឡេស៊ី នៅខាងក្រោម៖

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T