អ្វីទៅជា E-Sport ? តើពិតទេវាគឺជាឧស្សាហ៍កម្មរាប់លានដុល្លាដែលកំពុងនឹងចាប់ផ្តើមផ្ទុះនៅពេលបច្ចុប្បន្ន ?

//s4.kh1.co/39/39ef27a41d74d269125c6e1d79db93bc9508da72.png
កីទ្បា

 ០៤-វិច្ឆិកា-២០១៩ ២ល្ងាច · ៤ ឆ្នាំមុន

ពិភពលោកនៅពេលបច្ចុប្បន្ននេះបាននឹងកំពុងដើរឆ្ពេាះទៅក្នុងវិស័យកីឡាអេឡិចត្រូនិកយ៉ាងល្អប្រសើរដោយសារថាពីមុនមានការប្រកួត EA Madden Tournament នៅក្នុងរដ្ធ Jacksoonville នៅប្រទេសអាមេរិក។ ​វាគឺជាការប្រកួតមុនដំបូងដែល E-Sport​ បានធ្វេីអោយពិភពលោកឃេីញថា E-Sport គឺជាការប្រកួតមួយដែលអស្ចារ្យនិងមានចំនូលរៀបលានដុល្លាធ្វេីអោយ វិស័យមួយនេះបាន រីករាលដាលទៅកាន់ពិភពលោកមិនថានៅប្រទេសលោកខាងលិច ឬ ក៏ក្នុងទ្វីបអាស៊ីនេះទេ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
តើអ្នកមិនយល់អំពី E-Sport មែនទេ បើមិនយល់អានព័ត៌មានខាងក្រោមអ្នកនឹងយល់?
តើអ្នកមិនយល់អំពី E-Sport មែនទេ បើមិនយល់អានព័ត៌មានខាងក្រោមអ្នកនឹងយល់?

អ្វីទៅជា E-Sport (Electronic Sport) ?

E-Sport គឺជាការប្រកួតប្រជែងផ្នែក Video Gaming ដែលប្រជាជនខ្មែរហៅវាថាជាល្បែងកុំព្យូទ័រ ឬ ហ្គេមកុំព្យូទ័រ។ កីឡាករដែលមកពី Leagues ឬ Team ផ្សេងៗគ្នាត្រូវប្រកួតហ្គេមដែលល្បីៗដូចជា ៖ Fortnite, League of Legends, Counter-Strike, Call of Duty, Dota 2 and Madden NFL, Pubg និងហ្គេមដ៏ទៃទៀតជាច្រើន។ ពួកគេត្រូវបានអ្នកគ្រាំទ្រជាច្រើន នៅជុំវិញពិភពលោកទស្សនា និង ធ្វេីការ Follow អ្នកលេងហ្គេមទាំងនេះ ដើម្បីមើលពួកគេលេងហ្គេម និង មើល Idol​ របស់ពួកគេប្រកួត។ ដូចបច្ចុប្បន្ននេះយុវវ័យស្គាល់ច្រើនទាក់ទងទៅនិង Streaming គឺជាការ Live លេងហ្គេមនៅលើ Social​ Media មួយចំនួនដូចជា Facebook, TwitctTV, Youtube និងប្រព័ន្ធ Social ដ៏ទៃទៀត។

https://s6.kh1.co/__image/w=650,h=342,q=100/5c/5c06c917b63449ae2fc6da1792c99f5db51c0094.png

អ្នកណាខ្លះដែលទស្សនា E-Sports ?

និយាយអោយខ្លីគឺ មនុស្សជាច្រើនកំពុងទស្សនា E-Sports គឺមានការវិភាគថាប្រហែលជាមាន មនុស្សចំនួន 380 លាននាក់នៅជុំវិញពិភពលោកទស្សនា E-Sport ហេីយបូករួមថែមទាំង 165 លាននាក់ទៀតដែលជាអ្នកចូលចិត្តនៅវិស័យ E-Sport អ្នកដែលទស្សនាជុំវិញពិភពលោកនេះ គឺមកពីប្រទេសខុសៗគ្នាដូចជា អាមេរិកខាងត្បូង, ចិន, និង កូរ៉េខាងត្បូង។​ ការប្រកួតធំៗ និង ព្រឹត្តការណ៍ជាច្រើនដែលទាក់ទាញមនុស្សជាច្រើនទៅទស្សនាដែលឆ្លុះបញ្ជាំង ថាវិស័យមួយនេះរីកចំរើនខ្លាំងក្នុងយុគសម័យមួយនេះ។ ដូចជាការប្រកួត 2017 League Of Legends  World Championship មានអ្នកទស្សនារហូតទៅដល់ 80 លាននាក់ទស្សនា ដែលធ្វេីអោយការប្រកួត E-Sports នេះល្បីល្បាញមុនគេបង្អស់។ ចំណែកឯការប្រកួត The International Dota 2 ក៏មានអ្នកទស្សនាច្រើនគួរសមដែរប្រហែលជា 1 លានអ្នកដែលបានទៅ ទស្សនា។

https://s6.kh1.co/__image/w=650,h=410,q=100/8b/8be2ca2e2f828d20304c5a244cdb35d7815f6bd0.jpg

អ្នកណាខ្លះដែលចូលរួមប្រកួត E-Sport ?

ចម្លេីយគឺអ្នកដែលមានក្តីស្រមៃខ្ពស់ហើយចង់ក្លាយទៅជា Gamer ឬ Player ក្នុងវិស័យ E-Sport មួយទៀតនេះគឺអ្នកដែលចូលចិត្តលេង Game តែម្តងពួកគេតែងតែអង្គុយលេង Game ជារៀងរាល់ថ្ងៃដើម្បីសិក្សាអំពីយុទ្ធសាស្ត្រក្នុងការសំរុកយកជ័យជំនះ និងប្រើប្រាស់ Technique ក្នុងការយកឈ្នះដៃគូរប្រកួតដើម្បីអាចក្លាយទៅជាអ្នកលេង Game អាជីពដើម្បីស្វែងរកការងារក្នុងវិស័យ E-Sport។ 

https://s5.kh1.co/__image/w=625,h=350,q=100/4a/4a72c1230983650f2b8e818ea4dcdba33ee25b56.jpg

តើពេលបានជ័យជំនះពួកគេបានប្រាក់រង្វាន់មកពីណាដែរ?

ប្រាក់រង្វាន់គេបានមកពីការឧបត្ថម្ភផ្សេងៗរបស់ម្ចាស់ផ្សាយពាណិជ្ជ កម្ម ឬ ការទិញអីវ៉ាន់ពី Game ដែលពួកគេកំពុងប្រកួត។ ដូចជាហ្គេម Dota 2 ជាដើម មុនការប្រកួតមកដល់ Dota 2 ធ្វើការប្រកាសលក់អីវ៉ាន់ដែលចេញថ្មីៗ ទៅអោយអ្នកលេងហ្គេម ទាំងនេះ ហើយអ្នកលេងហ្គេមទាំងនេះធ្វេីការចំនាយប្រាក់ទិញនូវរបស់ទាំងនេះ ហើយប្រាក់ដែល បានពីអ្នកចំនាយត្រូវដាក់បញ្ជូលទៅអោយអ្នកដែលប្រកួតក្នុងព្រឹត្តការណ៍របស់ Dota 2 គឺ The International។ ប្រាក់ដែលបានមកមិនមែនបានទាំងអស់នេះទេគឺគេមានបែកចែកជាដំនាក់ ៗ ប៉ុន្តែដឹងត្រឹមថាវាច្រើនណាស់សំរាប់យើងទាំងអស់គ្នា។ ដូចនៅក្នុងការប្រកួត The International 9 ដែលគេបែងចែក Prize Pool ជាបីគឺ  Base Prize Pool គឺមានរហូតទៅដល់់ 1 លាន 6 សែន ដុល្លា, Contributed Prize Pool គឺមានរហូតទៅដល់ 32 លាន 7 សែន 3 ពាន់ 68 ដុល្លា ហើយសរុបទាំងអស់ដែលគេហៅថា Total Prize Pool គឺ 34 លាន 3 សែន ៣ មុឺន 68 ដុល្លា គឺវាមានចំនួនច្រើនមែនទែនបើប្រៀបធៀបទៅនឹងប្រាក់ខែរបស់ខ្ញុំគឺ 10000 ដង អីមិនចង់ ស្មេីរនឹងប្រាក់រង្វាន់នេះផង។

The International 9 Team OG Winner
The International 9 Team OG Winner
Panhara
ឈូក ទិត្យបញ្ញារ៉ា (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T