ប្រពន្ធ មានតិចនិកពិសេសបែបនេះសោះ ទើប «ស្តេចចម្រៀងអាស៊ី» Jay Chou ស្រលាញ់ដកចិត្តមិនរួច!

//s4.kh1.co/c5/c5afd1db764a82318518cbfd12ad2f14633871eb.jpg
តារា & កម្សាន្ដ

 ២៩-តុលា-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

ចិន៖ ចាប់តាំងពីឆ្នាំ២០១៥ រហូតដល់មកពេលនេះ ពោលគឺរយៈពេលជាង៤ឆ្នាំហើយដែល «ស្តេចចម្រៀងប្រចាំអាស៊ី» លោក Jay Chou បានរៀបការសាងគ្រួសារ ជាមួយនឹងតារាម៉ូដែលស្រីកូនកាត់តៃវ៉ាន់-អូស្រ្តាលីអ្នកនាង Hannah Quinlivan

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង អំឡុងពេលជាច្រើនឆ្នាំរស់នៅជាមួយគ្នា គេតែសង្កេតឃើញថា តារាប្រុស Jay Chuo តែងតែបង្ហាញពីការស្រលាញ់មើលថែ និងតែងតែបណ្តើរនាងចេញទៅក្រៅបង្ហាញជាសារធារណៈ ប្រៀបបីដូចជាព្រះនាងក្នុងរឿងនិទានដូច្នោះដែរ។ ដោយទាំងនេះហើយ ទើបធ្វើឲ្យមហាជនមិនឆ្ងល់មិនបាន ពីអាថ៌កំបាំងថ្នាក់ថ្នមស្វាមីយ៉ាងណា ទើប Hannah អាចចងចិត្តតារាល្បីដូចជា Jay Chou ឲ្យតោងនាងស្អិតបែបនេះ។

តួយ៉ាង នៅក្នុងកិច្ចសម្ភាសន៍កាលពីថ្ងៃទី២៥ ខែតុលាកន្លងទៅថ្មីៗនេះ ភរិយាដ៏ស្រស់ស្អាតរបស់ Jay Chuo បានបង្ហើបប្រាប់ពីអាថ៌កំបាំងរស់នៅរវាងប្តីប្រពន្ធដោយថា៖

«ខ្ញុំបានអានសៀវភៅមួយ ដោយដំបូន្មាននៅក្នុងនោះបាននិយាយថា ក្នុងនាមជាមនុស្សស្រី អ្នកគួរតែបិទត្រចៀករបស់អ្នក បិទមាត់របស់អ្នក និងបិទភ្នែករបស់អ្នក។ ខ្ញុំមិនដឹងទេប៉ុន្តែខ្ញុំបានព្យាយាមធ្វើវា។»

បន្ថែមពីនេះ នាងក៏បានសង្កតធ្ងន់ទៅលើសារៈសំខាន់នៃការរស់នៅជាមួយគ្នាដោយថា៖

«នៅពេលដែលអ្នកតែងតែនៅជាមួយគ្នា នោះអ្នកនឹងដឹងថាដៃគូរបស់អ្នកកំពុងជួបបញ្ហាអ្វីខ្លះ ហើយនៅពេលដែលពួកគេនិយាយចេញមក អ្នកមិនត្រូវសម្រេចចិត្តថាត្រូវឬក៏ខុសនោះទេ ប៉ុន្តែអ្នកគ្រាន់តែស្តាប់គាត់និយាយចេញមកគឺគ្រប់គ្រាន់ហើយ។ លើសពីនេះ នៅពេលដែលយើងក្លាយជាម្តាយរបស់គេ នោះយើងនឹងមានភាពចាស់ទុំច្រើនជាងមុនផងដែរ»៕

Jay Chou និងភរិយា
Jay Chou និងភរិយា
Jay Chou និងភរិយា
Jay Chou និងភរិយា
ភរិយារបស់ Jay Chou
ភរិយារបស់ Jay Chou
ភរិយារបស់ Jay Chou
ភរិយារបស់ Jay Chou
ភរិយារបស់ Jay Chou
ភរិយារបស់ Jay Chou
Jay Chou និងភរិយា
Jay Chou និងភរិយា
Jay Chou និងភរិយា
Jay Chou និងភរិយា
Jay Chou និងភរិយា
Jay Chou និងភរិយា
Jay Chou និងភរិយា
Jay Chou និងភរិយា
Jay Chou និងភរិយា
Jay Chou និងភរិយា
Kun Bunneath
គន្ធ ប៊ុននាថ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T