មនុស្សស្រីព្រមរង់ចាំព្រោះតែនាងច្បាស់លាស់ ឯមនុស្សប្រុសឱ្យនាងរង់ចាំព្រោះតែមិនច្បាស់លាស់

//s5.kh1.co/13/139027c0171c2c31002155ce6bd682425ff10347.jpg
ប្រលោមលោក & អប់រំ

 ២៨-តុលា-២០១៩ ២ល្ងាច · ៥ ឆ្នាំមុន

ភាគច្រើននៃមនុស្សស្រី​ តែងតែព្រមរង់ចាំមនុស្សដែលនាងស្រឡាញ់ មិនថាយូរឆ្នាំប៉ុនណាទេ ក៏នាងអាចរង់ចាំបានដែរ ព្រោះតែពាក្យថា ស្រឡាញ់ និងច្បាស់លាស់ ចង់មានអនាគតមួយជាមួយគ្នា។ ប៉ុន្តែភាគច្រើននៃមនុស្សប្រុស តែងឱ្យមនុស្សស្រីរង់ចាំខ្លួន ព្រោះតែភាពមិនច្បាស់លាស់ ព្រោះតែចង់មានឱកាសស្វែងរកអ្នកថ្មី ឬដើម្បីពន្យារពេលផ្ដល់សេរីភាព និងការសប្បាយឱ្យខ្លួនឯងឱ្យបានច្រើនជាងនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មនុស្សស្រី ច្រើនតែងព្រមសម្រប និងធ្វើតាមមនុស្សដែលនាងស្រឡាញ់ ច្រើនជាងធ្វើតាមអ្វីដែលខ្លួននាងត្រូវការ ក៏ព្រោះតែភាគច្រើននៃមនុស្សស្រីគឺ ទន់ជ្រាយក្នុងរឿងស្នេហាណាស់ ជាពិសេសគឺ ជឿតាមពាក្យសម្ដីផ្អែមល្ហែម លួងលោមរបស់មនុស្សដែលនាងស្រឡាញ់។ ស្របពេលដែលមនុស្សប្រុសភាគច្រើនគឺ ចូលចិត្តប្រើសម្ដីផ្អែមពីរោះ យកចិត្តមនុស្សស្រី ពូកែកុហក រឹតតែពូកែសន្យា ហើយក៏មិនដែលធ្វើបានតាមពាក្យសន្យានោះឡើយ។

រូបតំណាង
រូបតំណាង

ច្រើនថ្ងៃ ច្រើនខែ ច្រើនឆ្នាំ មនុស្សស្រីតែងតែព្រមរង់ចាំមនុស្សដែលនាងស្រឡាញ់ ព្រោះនាងគិតថា នាងស្រឡាញ់គេ នាងជឿជាក់លើគេ តែមនុស្សប្រុសមួយចំនួន បានត្រឹមតែសន្យា បានត្រឹមតែពន្យារពេលមិនចង់រៀបការ លើកហេតុផលនេះ លើកហេតុផលនោះ មិនទាន់មានលទ្ធភាព មិនទាន់មានលុយការ តែតាមការពិតគឺ ដើម្បីគេចវេស មិនចង់រៀបការតែប៉ុណ្ណោះ។ មនុស្សប្រុសតិចណាស់ដែលច្បាស់លាស់ មនុស្សប្រុសតិចណាស់ដែលអាចធ្វើបានតាមពាក្យសន្យា រៀបការជាមួយមនុស្សដែលខំរង់ចាំគេ ស្របពេលដែលមានមនុស្សប្រុសមួយចំនួនធំ គឺពេលមានបានគ្រប់យ៉ាង ក៏ទៅរៀបការជាមួយមនុស្សស្រីម្នាក់ផ្សេងទៀត ឬរៀបការតាមឪពុកម្ដាយផ្សំផ្គុំរើសយកកូនគេអ្នកមានដែលគិតថាសក្តិសមនឹងខ្លួនទៅវិញ៕

រូបតំណាង
រូបតំណាង

ខ្មែរឡូតសូមរក្សាសិទ្ធិ

Lim Panha
លីម បញ្ញា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T