ហ្វេនបារម្ភ Red Velvet សម្តែងលើកនេះគ្មានវត្តមាន Seulgi ធម្យម ងំ Yeri របួសជើងអង្គុយច្រៀងលើកៅអីទៀត!

//s6.kh1.co/eb/ebf72db18aded0aa3eb66e353de7628f0fac6c06.jpg
តារា & កម្សាន្ដ

 ២៦-តុលា-២០១៩ ២ល្ងាច · ៥ ឆ្នាំមុន

កូរ៉េខាងត្បូង៖ កាលពីថ្មីៗនេះ ក្រុមចម្រៀងនារី Red Velvet បានធ្វើឲ្យអ្នកគាំទ្រមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការសម្តែងរបស់ពួកគេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កាលពីថ្ងៃទី២៥ ខែតុលា ម្សិលមិញនេះ ក្រុមចម្រៀងនារីកំពុងមានប្រជាប្រិយភាព Red Velvet ត្រូវបានគេអញ្ចើញទៅសម្តែងនៅក្នុងកម្មវិធីប្រគំតន្រ្តីគម្រប់ខួប១៤ឆ្នាំ “14th Anniversary of Sports World Big Concert” ដែលក្នុងនោះពួកគេបានសម្តែងនូវបទចម្រៀងដូចជា «Umpah Umpah» និងបទ «Ladies’ Night» ។

ដោយឡែក គ្រាន់តែចាប់ផ្តើមការសម្តែងភ្លាម អ្នកគាំទ្រស្រាប់តែកត់សម្គាល់ឃើញថា បាត់នូវវត្តមានសមាជិកក្រុមម្នាក់នោះគឺ តារាចម្រៀងស្រី Seulgi ខណៈដែលងាកមកសមាជិកម្នាក់ទៀតវិញគឺ Yeri នាងបានសម្តែងដោយអង្គុយនៅលើកៅអីតែមួយកន្លែងតែប៉ុណ្ណោះ។

ប៉ុន្តែទោះជាយ៉ាងណា ក្រោយបញ្ចប់ការសម្តែង Yeri នាងបានពន្យល់ប្រាប់ទៅកាន់អ្នកគាំទ្រ ពីបញ្ហា ក.ជើងរបស់នាងបានថ្លោះ ទើបមិនអាចធ្វើការសម្តែងក្បាច់រាំជូនពួកគបាន។ ប៉ុន្តែគេសង្កេតឃើញថា បើទោះបីជានាងមានបញ្ហាកជើងបានត្រឹមតែអង្គុយច្រៀងនៅលើកៅអីក៏ពិតមែន ប៉ុន្តែនាងក៏បានធ្វើការច្រៀងនិងប្រើកាយវិការដៃបានយ៉ាងល្អ ធ្វើឲ្យអ្នកគាំទ្រមិនសរសើរមិនបាន។

ដោយឡែក សម្រាប់ការបាត់មិនឃើញវត្តមានរបស់ Seulgi ឯណេះវិញ មិនមានសមាជិកក្រុមរូបណាម្នាក់ ឬក៏ខាងផលិតកម្មបានចេញមុខប្រាប់ពីមូលហេតុអ្វីឡើយ ដែលវាក៏កាន់តែធ្វើឲ្យអ្នកគាំទ្របារម្ភលើសដើម អំពីអវត្តមានរបស់ Seulgi ផងដែរ៕

Seulgi និង Yeri
Seulgi និង Yeri
Yeri អង្គុយលើកៅអីសម្តែង ខណៈគ្មានវត្តមាន Seulgi

Yeri សមាជិកក្រុម Red Velvet
Yeri សមាជិកក្រុម Red Velvet
Seulgi សមាជិកក្រុម Red Velvet
Seulgi សមាជិកក្រុម Red Velvet
Seulgi សមាជិកក្រុម Red Velvet
Seulgi សមាជិកក្រុម Red Velvet
វីដេអូ
Kun Bunneath
គន្ធ ប៊ុននាថ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T