អង់គ្លេស៖ អតីតកីឡាកររបស់ក្លិប Aston Villa លោក Darren Bent និយាយថា Arsenal គួរតែព្យាយាមទាក់ទងអតីតគ្រូបង្វឹករបស់ក្លិបសេះបង្កង់ Juventus លោក Massimiliano Allegri មកដឹកនាំជំនួសលោក Unai Emery។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្រុមកាំភ្លើងធំ Arsenal មិនមានការរីកចម្រើនអ្វីច្រើននោះទេបើទោះបីជាក្លិបមួយនេះបានបណ្ដេញលោក Arsene Wenger រួចជ្រើសរើសយកលោក Emery មកដឹកនាំជំនួស ដោយពួកគេទើបតែរងបរាជ័យក្រោមថ្វីជើងរបស់ក្រុម Sheffield United ក្នុងលទ្ធផល១ទល់នឹង០កាលពីរាត្រីថ្ងៃច័ន្ទកន្លងទៅនេះ។
ដោយមើលឃើញពីភាពខ្វះខាតរបស់ក្រុម Arsenal អតីតកីឡាកររបស់ក្លិប Aston Villa លោក Darren Bent បាននិយាយក្នុងកម្មវិធី Talk Sport ថា៖

"Arsenal ពិតជាគិតខុសដែលបណ្ដេញលោក Wenger ចេញ ពីព្រោះលោកជាគ្រូវបង្វឹក១រូបដែលពោរពេញទៅដោយបទពិសោធន៍ក្នុងក្របខណ្ឌ Premier League។"
លោក Darren Bent បានបន្តទៀតថា៖
"លោក Allegri (អតីតគ្រូបង្វឹក Juventus) ពេលនេះកំពុងតែនៅទំនេរ ដូច្នេះពួកគេ(Arsenal) គួរតែស្វះស្វែងទាក់ទងគាត់ ទាន់ពេលដែលគាត់មិនទាន់បានចូលរួមជាមួយនឹង Man Utd ឬ Spurs៕"
ប្រភព៖ Caughtoffside