ល្អមើលសាហាវ បុកមួយទំហឹងហ្មង!! តាញ់ មករា ប្ដូរគ្នាទៅវិញទៅមកជាមួយថៃ កក្រើកសង្វៀន (មានវីដេអូ)

//s6.kh1.co/b0/b0006735f7e2fc9a39cf6cafb1e04771f9e20343.jpg
កីទ្បា

 ២៣-តុលា-២០១៩ ៤ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖ ការប្រកួតប្រដាល់គុនខ្មែរ របស់ស្ថានីយ៍ទូរទស្សន៍ CNC កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន សិស្សគុនមកពីក្លិបប្រដាល់ក្រសួងការពារជាតិ តាញ់ មករា បានប្រកួតឈ្នះកីឡាករឆ្លងដែនមកពីប្រទេសថៃ លីងលំ ប៉.យុទ្ធភូមិ ដោយពិន្ទុ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ប្រវត្តិសង្ខេបរបស់កីឡាករទាំងពីរ
ប្រវត្តិសង្ខេបរបស់កីឡាករទាំងពីរ

ការប្រកួតពេញ ៥ទឹក ទាំងកីឡាករកម្ពុជា តាញ់ មករា និងកីឡាករថៃ លីងលំ បានបុកគ្នា និងប្ដូរគ្នាយ៉ាងខ្លាំង ដែលបានធ្វើឲ្យទស្សនិកជនដែលទៅទស្សនាផ្ទាល់ ស្រែកហ៊ោរពេញស្ទូឌីយោ ដោយកីឡាករទាំងពីរព្យាយាម ទាត់ ប្រើជង្គង់ កែង និងដូរដៃគ្នាយ៉ាងខ្លាំងៗ។ យ៉ាងណាមិញ ជាលទ្ធផលបញ្ចប់ការប្រកួត តាញ់ មករា ឈ្នះ លីងលំ ដោយពិន្ទុ។

ចង់ឃើញថាការប្រកួតនោះ កក្រើកយ៉ាងណា សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T