អង់គ្លេស៖ វីរបុរសរបស់ Manchester United អតីតខ្សែការពារ Patrice Evra បានហៅក្រុមកាំភ្លើងធំ Arsenal ជាក្រុមមួយប្រៀបដូចកូនង៉ែត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្រោយចាញ់ Arsenal ប្រកួតចាញ់ Sheffield United ក្នុងលទ្ធផល ១ទល់នឹង០ កាលពីថ្ងៃច័ន្ទកន្លងទៅ អតីតកីឡាករក្រុមជម្រើសជាតិមាន់គកបារាំងបានប្រាប់សារព័ត៌មាន Sky Sports យ៉ាងដូច្នេះថា៖
“Sheffield United ស័ក្ដិសមក្នុងការទទួលបានជ័យជម្នះ ប៉ុន្តែខ្ញុំដូចជាមិនមានអ្វីភ្ញាក់ផ្អើលនោះទេចំពោះ Arsenal។ ខ្ញុំធ្លាប់ហៅពួកគេថាជាកូនង៉ែតរបស់ខ្ញុំកាលពីឆ្នាំ១០មុន ហើយពេលនេះក៏នៅតែចឹង។ ពេលដែលខ្ញុំមើលពួកគេលេង ខ្ញុំតែងតែគិតថាពួកគេនៅតែជាកូនក្មេងសម្រាប់ខ្ញុំ…. នេះគឺជាការពិត។ ខ្ញុំបានបង្ហាញការគោរពនៅពេលខ្ញុំនិយាយពាក្យទាំងនេះ។”

Evra បានបន្តទៀតថា៖
“ពួកគេមើលទៅល្អណាស់ ប៉ុន្តែពួកគេមើលទៅមិនសមជាក្រុមដែលទទួលជ័យជម្នះនោះទេ។ ពួកគេលេងបានល្អ ប៉ុន្តែខ្ញុំពិតជាសប្បាយចិត្តពេលដែលលេងប៉ះពួកគេ ព្រោះខ្ញុំបានដឹងមុនថាខ្ញុំគឺជាអ្នកឈ្នះ។”
ឲ្យដឹងដែរថា Evra ធ្លាប់រួមរស់ជាមួយបិសាចក្រហម Manchester United បាន៨ឆ្នាំ (២០០៦-២០១៤) ដោយចូលលេងបាន ៣៧៩ប្រកួត និងអាចរកគ្រាប់បាល់បាន ១០គ្រាប់ក្នុងនាមជាខ្សែការពារឆ្វេង ព្រមទាំងធ្លាប់ជួយឲ្យ Man UTD ឈ្នះពាន Premier League បាន៥ដងផដែរ៕

ប្រភព៖ Marca