ខ្សែការពារវ័យក្មេងទឹកដីអង្គរ ឈង់ ប៊ុនណាត សង្ឃឹម ៥០% មានឈ្មោះចេញទៅស៊ីហ្គេមឆ្នាំនេះ

//s4.kh1.co/f6/f6015813997a9a9eadaa2f410845a861d0e8bbdb.jpg
កីទ្បា

 ២២-តុលា-២០១៩ ៤ល្ងាច · ៥ ឆ្នាំមុន

កម្ពុជា៖ ខ្សែការពាររបស់ក្លិបអង្គរថាយហ្គឺ កីឡាករវ័យក្មេង ឈង់ ប៊ុនណាត សង្ឃឹម ៥០% ថានឹងមានឈ្មោះក្នុងក្រុមជម្រើសជាតិ U-22 ចេញទៅប្រកួតក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣០ នៅប្រទេសហ្វីលីពីន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ ឈង់ ប៊ុនណាត
កីឡាករ ឈង់ ប៊ុនណាត

ខ្សែការពារមានដើមកំណើតនៅខេត្តសៀមរាបរូបនេះថាគេមិនទាន់ច្បាស់ទេថានឹងមានឈ្មោះក្នុងក្រុមជម្រើសជាតិ U-22 ឬយ៉ាងណា ប៉ុន្តែគេសង្ឃឹម ៥០% នឹងមានឈ្មោះកោះហៅពីគ្រូបង្គោលក្រុមជម្រើសជាតិលោក Felix G. Dalmas ដើម្បីប្រមូលផ្ដុំហ្វឹកហាត់ត្រៀមសម្រាប់ព្រឹត្តិការណ៍កម្រិតតំបន់មួយនេះ។

កីឡាករ ឈង់ ប៊ុនណាត (រូបភាព: MCL)
កីឡាករ ឈង់ ប៊ុនណាត (រូបភាព: MCL)

ខ្សែការពារមាឌធំ ប៊ុនណាត ក៏ធ្លាប់ជាប់ជម្រើសជាតិក្រុមយុវជន U-22 ក្នុងពានរង្វាន់ AFF U22 2019 និងមានឈ្មោះក្នុងបញ្ជីក្រុម Cambodia All Star ពេលប្រកួតមិត្តភាពជាមួយ Muangthong United កាលពីដើមឆ្នាំផងដែរ។

គួរបញ្ជាក់ឡើងវិញដែរថា វិញ្ញាសាបាល់ទាត់ផ្នែកបុរសសម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣០ នៅហ្វីលីពីនដែលចាប់ផ្ដើមចាប់ពី​ថ្ងៃទី​៣០ ខែវិច្ឆិកា រហូតដល់ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០១៩ ក្រុមកម្ពុជាស្ថិតនៅពូល A ជាមួយម្ចាស់ផ្ទះហ្វីលីពីន, ម៉ាឡេស៊ី, មីយ៉ាន់ម៉ា និងទីម័រខាងកើត៕

កីឡាករ ឈង់ ប៊ុនណាត លេខ២៨ (រូបភាព: FFC)
កីឡាករ ឈង់ ប៊ុនណាត លេខ២៨ (រូបភាព: FFC)
កីឡាករ ឈង់ ប៊ុនណាត លេខ២៨ (រូបភាព: FFC)
កីឡាករ ឈង់ ប៊ុនណាត លេខ២៨ (រូបភាព: FFC)
Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T