ស្ងាត់ៗ Real Madrid ចង់ចែចូវយកខ្សែបម្រើជួរមុខ១រូបរបស់ Manchester City

//s5.kh1.co/4b/4bf6d9fc0fb5f11b51d3d6a84817f7e229aac5e2.jpg
កីទ្បា

 ២២-តុលា-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

អង់គ្លេស៖ យោងតាមកាសែត Don Balon បានអោយដឹងថាខ្សែបម្រើឆ្នើមរបស់ក្លិប Manchester City កីឡាករ Kevin De Bruyne អាចនឹងចាកចេញពីក្លិបនៅរដូវក្ដៅខាងមុខនេះស្របពេលដែលរូបគេកំពុងមានទំនាក់ទំនងក្នុងការផ្ទេរទៅកាន់ក្លិប Real Madrid។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Kevin De Bruyne 
  កីឡាករ Kevin De Bruyne 

ខ្សែបម្រើសញ្ជាតិប៊ែលហ្សិករូបនេះបានបង្ហាញទម្រង់លេងយ៉ាងលេចធ្លោក្រោមការដឹកនាំរបស់លោក Pep Guardiola ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ លើសពីនេះទៅទៀតកីឡាករ De Bruyne ក៏ជាកីឡាករសំខាន់១រូបដែលជួយអោយ Manchester City លើកពាន Premier League បានចំនួន២ដងផងដែរ។

តាមរយៈប្រភពដដែលបានបន្តអោយដឹងទៀតថាកីឡាករ De Bruyne បច្ចុប្បន្នអាចនឹងមានតម្លៃខ្លួនប្រមាណ១២៩លានផោន (ឬប្រហែល ១៦៦លានដុល្លារអាមេរិក)។

  កីឡាករ Kevin De Bruyne 
  កីឡាករ Kevin De Bruyne 

គួរបញ្ជាក់ផងដែរថាកីឡាករ De Bruyne បានចាកចេញពីក្លិប VfL Wolfsburg មកចូលរួមជាមួយនឹងក្លិប Manchester City កាលពីឆ្នាំ២០១៥​ ដោយបង្ហាញខ្លួនបានចំនួន១៨៤ប្រកួតស៊ុតបញ្ចូលទីបានច៤៣គ្រាប់និងបញ្ជូនបាល់អោយមិត្តរួមក្រុមបញ្ចប់ទីបានចំនួន៧៥ដង៕

ប្រភព៖ Caughtoffside

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T