Man City និង Arsenal ដណ្ដើមគ្នាយកជួរមុខ Real Madrid ម្នាក់នៅទីផ្សារខែមករាខាងមុខ!

//s6.kh1.co/86/862f5b8ff119522b557f9bc5a8e3e50dcdfa7c87.jpg
កីទ្បា

 ២២-តុលា-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

អេស្ប៉ាញ៖ យោងតាមសេចក្ដីរាយការណ៍បានឲ្យដឹងថា ខ្សែបម្រើប្រយុទ្ធឆ្នើមរបស់ Real Madrid កីឡាករ​ Isco គ្រោងនឹងចាកចេញពីក្លិបនៅទីផ្សារខែមករាខាងមុខ ដោយសារតែគេមិនសូវមានឱកាសបង្ហាញខ្លួនលើទីលានក្រោមការដឹកនាំរបស់លោក ZIdane។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ​ Isco
កីឡាករ​ Isco

ជាមួយគ្នានេះ ក្លិបធំ២នៅ Premier League គឺ Manchester City និង Arsenal ត្រូវបានគេដឹងថាចាប់អារម្មណ៍ចង់បានជម្រើសជាតិអេស្ប៉ាញរូបនេះ។

តាមពិតទៅកីឡាករវ័យ ២៧ឆ្នាំរូបនេះរំពឹងថានឹងចាកចេញពីកីឡដ្ឋាន Santiago Bernabeu ទៅហើយអំឡុងទីផ្សារដោះដូរកីឡាកររដូវក្ដៅ ដោយពេលនោះមេឃខៀវ Man City ស្ទើរតែនាំយកគេទៅហើយ ប៉ុន្តែនៅនាទីចុងក្រោយគេបែរជាឃើញ Isco បន្តរួមរស់ជាមួយ Real Madrid។

កីឡាករ​ Isco
កីឡាករ​ Isco

រដូវកាលថ្មី ២០១៩-២០២០ Isco ទើបតែបានបង្ហាញខ្លួនឲ្យក្លិបយក្សអេស្ប៉ាញបានចំនួន ៤ប្រកួតប៉ុណ្ណោះក្នុងក្របខណ្ឌ La Liga ខណៈក្នុងពានរង្វាន់ UEFA Champions League គេមិនទាន់បានចូលលេងនៅឡើយ។

បើតាមប្រភពីក្នុងប្រទេសអេស្ប៉ាញបានឲ្យដឹងថា Isco ត្រូវការចូលលេងដើម្បីប្រជែងកៅអីក្នុងក្រុមជម្រើសជាតិអេស្ប៉ាញ សម្រាប់ព្រឹត្តិការណ៍ EURO 2020។ ដូច្នេះបើសិនជាក្លិប Real Madrid និងលោក ZIdane មិនអាចសន្យាក្នុងការផ្ដល់ឱកាសដល់រូបគេនោះទេ គេទំនងនឹងមកចូលរួមក្លិបលេងឲ្យក្លិបនៅអង់គ្លេសនៅទីផ្សារខាងមុខ៕

កីឡាករ​ Isco
កីឡាករ​ Isco

ប្រភពFoxSportsAsia

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T