សោកស្ដាយ! Arsenal ខកខានឱកាសយក ៣ពិន្ទុ បន្ទាប់ពីបរាជ័យក្រោមថ្វីជើងក្រុម Sheffield United (មានវីដេអូ)

//s4.kh1.co/c5/c5c816bee1313886daa216ac2d903db463c64798.jpg
កីទ្បា

 ២២-តុលា-២០១៩ ៨ព្រឹក · ៥ ឆ្នាំមុន

អង់គ្លេស៖ កាលពីរាត្រីថ្ងៃច័ន្ទកន្លងទៅនេះមានការប្រកួតដ៏ជក់ចិត្តមួយក្នុងក្របខណ្ឌ Premier League ដែលជាគូចុងក្រោយក្នុងសប្ដាហ៍ទី៩រវាងក្រុម Sheffield United ក្នុងនាមជាម្ចាស់ផ្ទះបានទ្វារកីឡដ្ឋាន Bramall Lane ទទួលស្វាគមន៍ក្រុមភ្ញៀវកាំភ្លើងធំ Arsenal។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ​ Nicolas Pepe
កីឡាករ​ Nicolas Pepe

ក្នុងការប្រកួតនេះក្រុមទាំងពីរមានឱកាសសម្រុកគ្នាទៅវិញទៅមកដោយក្រុមម្ចាស់ផ្ទះស៊ុតបាន៦ជើងចំគោលដៅ២ដងសម្រេចទីបាន១គ្រាប់ ចំណែកឯក្រុមភ្ញៀវ Arsenal ស៊ុតបាន៧ជើងចំគោលដៅ៣ដងប៉ុន្តែមិនអាចទម្លុះសំណាញ់ទីរបស់ក្រុមម្ចាស់ផ្ទះបាននោះទេ។

១គ្រាប់យក៣ពិន្ទុរបស់ក្រុមម្ចាស់ផ្ទះធ្វើបានដោយខ្សែប្រយុទ្ធ Lys Mousset តាមរយៈការបញ្ជូនបាល់បានយ៉ាងល្អពីសំណាក់កីឡាករ Jack O’Connell នៅនាទីទី៣០។

ការស៊ុតបញ្ចូលទីដោយកីឡាករ Lys Mousset
ការស៊ុតបញ្ចូលទីដោយកីឡាករ Lys Mousset

ដូច្នេះក្រោយបញ្ចប់ការប្រកួតក្រុម Sheffield United ជាអ្នកដណ្ដើមបាន៣ពិន្ទុដោយយកឈ្នះទៅលើក្រុមកាំភ្លើងធំ Arsenal ក្នុងលទ្ធផល១ទល់នឹង០។

បើចង់ឃើញការស៊ុតបញ្ចូលទីរបស់កីឡាករ Lys Mousset អស្ចារ្យយ៉ាងណានោះសូមទស្សនាវីដេអូខាងក្រោម៖

ការប្រកួត Highlights រវាងក្រុមទាំងពីរ
Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T