នោះៗ!! Mourinho ប្រាប់ R. Madrid ឲ្យទិញកីឡាករ ២រូបនេះចូលសិន បើចង់បានលោកទៅដឹកនាំ

//s5.kh1.co/47/472457d7784d9cee58a1dfceaf597ef8371cf90e.jpg
កីទ្បា

 ២១-តុលា-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

បរទេស៖ បើតាមសេចក្ដីរាយការណ៍ចុងក្រោយបានឲ្យដឹងថា Jose Mourinho បានឈានដល់កិច្ចព្រមព្រៀងក្នុងការត្រឡប់មកដឹកនាំ Real Madrid វិញនៅខែមករាខាងមុខ ប៉ុន្តែក្លិបយក្សអេស្ប៉ាញត្រូវបំពេញលក្ខខណ្ឌមួយជាមុនសិន គឺការទិញចូលកីឡាករ២រូប រួមមាន Fabinho របស់ Liverpool និង Richarlison របស់ Everton។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Jose Mourinho
លោក Jose Mourinho

បើតាមកាសែតអេស្ប៉ាញ Don Balo បានចុះផ្សាយថា Mourinho ចង់ឲ្យ Real Madrid នាំយកកីឡាករទាំង ២ខាងលើនៅទីផ្សារដោះដូរកីឡាករខែមករាខាងមុខជាមុនសិន មុនពេលលោកត្រឡប់ទៅដឹកនាំនៅកីឡដ្ឋាន Bernabeu។

ក្រៅពីកីឡាករ២រូបខាងលើ អតីតអ្នកចាត់ការទូទៅរបស់ Man UTD, Chelsea និង Inter Milan រូបនេះក៏ចង់ឲ្យ Real Madrid នាំយកខ្សែបម្រើមួយរូបដែលជាគោលដៅចម្បងរបស់លោក Zinedine Zidane គឺខ្សែបម្រើជម្រើសជាតិបារាំង Paul Pogba។

Fabinho គឺជាខ្សែបម្រើល្អមួយរបស់ហង្សក្រហមនៅពីររដូវកាលមកនេះ ក្រោយផ្លាស់ពី AS Monaco មកចូលរួមជាមួយ Liverpool កាលពីឆ្នាំ២០១៨ ក្នុងតម្លៃខ្លួន ៣៥លានអឺរ៉ូ។ ខ្សែបម្រើជម្រើសជាតិប្រេស៊ីលរូបនេះ ក៏ជាកម្លាំងសំខាន់មួយរូបដែលជួយឲ្យ Liverpool ឈ្នះពានរង្វាន់ UEFA Champions League រដូវកាល ២០១៨-២០១៩ ផងដែរ។

កីឡាករ Fabinho
កីឡាករ Fabinho

ងាកមកមើល Richarlison ឯណេះវិញ បានមកចូលរួមជាមួយ Everton កាលពីឆ្នាំ២០១៨បន្ទាប់ពីផ្លាស់ចេញពី Watford អមដោយតម្លៃខ្លួន ៣៩,២លានអឺរ៉ូ ដែលតម្លៃខ្លួននេះបានបំបែកកំណត់ត្រារបស់ Everton នាពេលនោះ។ ក្នុងចំណោមការបង្ហាញខ្លួន ៤៨ប្រកួត Richarlison រកបាន ១៧គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទីបានសម្រេច ៣ដង។

កីឡាករ Richarlison
កីឡាករ Richarlison

ក្រោយដឹកនាំ Manchester United ចាញ់ Liverpool ដោយលទ្ធផល ៣ទល់នឹង១ ក្នុងក្របខណ្ឌ Premier League កាលពីរដូវកាលមុន អ្នកចាត់ការទូទៅ Jose  Mourinho ត្រូវបានបណ្ដេញចេញពីដំណែងអំឡុងខែធ្នូ ឆ្នាំ២០១៨ ហើយមកទល់ពេលនេះអ្នកចាត់ការទូទៅសញ្ជាតិព័រទុយហ្គាល់រូបនេះមិនទាន់ទៅដឹកនាំក្លិបណាមួយនៅឡើយ៕

ប្រភពFoxSportsAsia

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T