Barcelona ចង់ឆ្មក់យកខ្សែបម្រើរូបនេះពី Man Utd ដោយគ្មានតម្លៃខ្លួនបន្ទាប់ពីរូបគេមិនទាន់ចុះកុងត្រាថ្មីជាមួយក្លិប

//s6.kh1.co/bb/bb46129d6dbf1705af7db338798945eff6d3f480.jpg
កីទ្បា

 ២១-តុលា-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

អេស្ប៉ាញ៖ ក្លិប Barcelona ត្រូវបានគេរាយការណ៍ថាកំពុងត្រៀមឆ្មក់យកកីឡាករ Angel Gomes ដោយគ្មានតម្លៃខ្លួនពីក្លិប Manchester United បន្ទាប់ពីខ្សែបម្រើសញ្ជាតិអង់គ្លេសវ័យក្មេងរូបនេះមិនទាន់បានចុះកុងត្រាថ្មីជាមួយក្លិប។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Angel Gomes
  កីឡាករ Angel Gomes

កីឡាករ Angel Gomes មិនសូវមានឱកាសបានបង្ហាញខ្លួនជាជម្រើស​១១នាក់ដំបូងច្រើននោះទេក្រោមការដឹកនាំរបស់លោក Ole ក្នុងរដូវកាលនេះ។

យោងតាមគេហទំព័រ Talksport បានបញ្ជាក់ថាកុងត្រារបស់កីឡាករ Angel Gomes នឹងផុតកំណត់នៅពេលបញ្ចប់រដូវកាលនេះ។ ដូច្នេះមានន័យថាក្លិប Barcelona ឬក្លិបផ្សេងៗទៀតដែលចាប់អារម្មណ៍ទៅលើកីឡករ Angel Gomes អាចធ្វើការចរចាចុះកុងត្រាទុកមុន (Pre Contract) ជាមួយខ្សែបម្រើវ័យក្មេងរូបនេះបាននៅខែមករាខាងមុខ។

កីឡាករ Angel Gomes 
កីឡាករ Angel Gomes 

យោងតាមប្រភពដដែលបានអោយដឹងថាក្លិប ​Manchester United កំពុងព្យាយាមពិភាក្សាជាមួយនឹងតំណាងរបស់កីឡាករ Angel Gomes ជុំវិញការចុះកុងត្រាថ្មីជាមួយក្លិប ស្របពេលដែលកីឡាកររូបនេះត្រូវបានចាប់អារម្មណ៍ពីសំណាក់ក្លិប Barcelona ដោយក្លិបមានការព្រួយបារម្ភខ្លាចបាត់បង់កីឡាករវ័យក្មេងរូបនេះដោយគ្មានតម្លៃខ្លួន៕

ប្រភព៖ Caughtoffside

Thy Pagnarith
P.R

អត្ថបទទាក់ទង

//s9.kh1.co/f5/f5fc5bb0c90dd856539266657aca63fe99cacb3d.jpg

ផ្ទុះការភ្ញាក់ផ្អើលខ្លាំងរឿងតម្លៃខ្លួនផេតដាំ និងឈូចារើន មកវា..យនៅកម្ពុជាបានខ្ទង់ម៉ឺនដុល្លារ ចុះមានដឹងអត់នៅស្រុកថៃវិញអ្នកទាំងពីរបានតម្លៃខ្លួនប៉ុន្មាន

 ២៨-មីនា-២០២៤ 
 ៥ល្ងាច · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T