អ្នកណាមិនលង់ បើនៅក្រៅ Tor សង្ហាម្លឹងៗ!

//s4.kh1.co/c3/c3b5b30e600c0815be34d4dadd9c872bc56d49a4.jpg
តារា & កម្សាន្ដ

 ២១-តុលា-២០១៩ ២ល្ងាច · ៥ ឆ្នាំមុន

ថៃ៖ បច្ចុប្បន្ននេះ តារាសម្តែងប្រុសរូបសង្ហាមានមន្តស្នេហ៍ Thanapob Leeratanakajorn ហៅ Tor កំពុងតែទទួលបានការគាំទ្រយ៉ាងខ្លាំងក្លា ពីសំណាក់ប្រិយមិត្តយុវវ័យគ្រប់មជ្ឈដ្ឋាន​ មិនតែប៉ុណ្ណោះ លោកក៏កំពុងមានសន្ទុះការងារសិល្បៈយ៉ាងច្រើនគួរឲ្យកត់សម្គាល់ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ មួយរយៈចុងក្រោយនេះ Tor កាន់តែមានកេរ្តិ៍ល្បីល្បាញ និងមានឱកាសបានសម្តែងជាតួឯកខ្សែភាពយន្តល្បីៗជាច្រើន និងថ្មីៗនេះថែមទាំងបានលេចឮដំណឹងថា លោកកំពុងតែមានឱកាសធំ កំពុងពិភាក្សាត្រៀមថតរឿងថ្មីៗ ជាមួយនឹងតួឯកស្រីល្បីៗប្រចាំប្រទេសថៃថែមទៀតផង។

គួរឲ្យដឹងថា Tor មិនត្រឹមតែជាតារាសម្តែងប្រុសវ័យក្មេង ពោរពេញទៅដោយទេពកោសល្យតែប៉ុណ្ណោះនោះទេ ប៉ុន្តែលោកថែមទាំងមានរូបរាងនិងមុខមាត់ស្រស់ស្អាត ទាក់ទាញមន្តស្នេហ៍ ត្រូវចិត្តយុវវ័យសម័យថ្មីនេះតែម្តង។

លើសពីនេះទៅទៀត ថ្មីៗនេះផងដែរ រូបថតជាច្រើនសន្លឹករបស់ Tor ដែលត្រូវបានថតដោយអ្នកគាំទ្រ​ កំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារតែបាននបង្ហាញឲ្យឃើញ ពីសម្រស់ពិតៗនៅខាងក្រៅរបស់លោក ដែលមើលទៅគឺពិតជាសង្ហាមិនចាញ់នៅក្នុងទូរទស្សន៍ឡើយ និងអាចនិយាយបានថា គួរស្រលាញ់ថែមទៀតផង៕

តារាសម្តែងប្រុស Tor
តារាសម្តែងប្រុស Tor
តារាសម្តែងប្រុស Tor
តារាសម្តែងប្រុស Tor
តារាសម្តែងប្រុស Tor
តារាសម្តែងប្រុស Tor
តារាសម្តែងប្រុស Tor
តារាសម្តែងប្រុស Tor
តារាសម្តែងប្រុស Tor
តារាសម្តែងប្រុស Tor
Kun Bunneath
គន្ធ ប៊ុននាថ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T